(បរទេស)៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពាន AFF Suzuki Cup 2020 ហើយនៅពេលវាយបកឈ្នះគូប្រជែងដែលជាម្ចាស់ផ្ទះសិង្ហបុរី ៤-២ ក្នុងម៉ោងថែមនៃជើងទី២ ចំថ្ងៃ Christmas សម្រាប់ជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយ។
សូមរំលឹកកាលជើងទី១ ក្រុមលេខ១ ចេញពីពូល B ឥណ្ឌូនេស៊ី បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ដែលជាការស៊ុតនាំមុខម្ចាស់ផ្ទះសិង្ហបុរីមុនពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំតំបន់អាស៊ីប៉ែកអាគ្នេយ៍ នៅមុនពេលសិង្ហបុរីបានបើកការនាំមុខ ២-១ ក្នុងជើងទី២ វិញ តែជាអកុសលត្រូវបានកាតក្រហម ៣នាក់ ជាហេតុធ្វើឲ្យឥណ្ឌូនេស៊ីដាក់សម្ពាធ និងវាយបកឈ្នះវិញ ៤-២ ក្នុងម៉ោងថែម ១៥នាទី ២ដង និងឈ្នះ ៥-៣ ក្នុងលទ្ធផលសម្រេចទាំង ២ជើង។
ឥណ្ឌូនេស៊ី ត្រូវរង់ចាំគូប្រកួត ១ក្រុមទៀតរវាងក្រុមឈ្នះដំរីសឹកថៃ ប៉ះអ្នកការពារតំណែងជើងឯកវៀតណាម ដែលនឹងធ្វើការប្រកួតនៅថ្ងៃ Boxing Day (ថ្ងៃទី២៦-ធ្នូ) នៅពេលជើងទី១ ថៃយកឈ្នះវៀតណាម ២-០ នៅពេលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើង ២ជើងដូចគ្នាដែរ៕