(ភ្នំពេញ)៖ ចម្រៀងមួយបទមានចំណងជើងថា «ទំពាំងស្នងឫស្សីដែនដីអច្ឆរិយៈ» ដែលជាការបកស្រាយរបស់តារាចម្រៀងលោក ជុន សុធី បានបង្ហាញពីអត្ថន័យ និងបញ្ជាក់ពីលក្ខណៈគ្រប់គ្រាន់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆ័ន្ធជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាថ្ងៃអនាគត។

អង្គសន្និបាតនៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញនេះ បានសម្រេចជាឯកច្ឆ័ន្ធតាមគោលការណ៍ប្រជាធិបតេយ្យ ជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគត។ ការកំណត់អនាគត មេដឹកនាំប្រទេសដាច់ចេញពីយុវជននេះ ត្រូវបានទទួលការគាំទ្រ និងអបអរសាទរជាខ្លាំង អ្នកនយោបាយ វិស័យឯកជន រួមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

សូមប្រិយមិត្តទស្សនិកជន ទស្សនាចម្រៀងមួយបទ ក្រោមចំណងជើងថា «ទំពាំងស្នងឫស្សីដែនដីអច្ឆរិយៈ» ដើម្បីចូលរួមអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆ័ន្ធតាមគោលការណ៍ប្រជាធិបតេយ្យ ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាថ្ងៃអនាគត។

សូមអញ្ជើញទស្សនា ដោយក្ដីរីករាយដូចតទៅ៖