(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ ឆ្នាំដ៍លំបាកកន្លងមក ប្រជាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំដល់ថ្ងៃបុណ្យចុងឆ្នាំ ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រារព្ធពិធីបុណ្យទាំងនេះ នៅតែបន្តជួបការរំខានបន្ដិចបន្ដួចដូចដែលធ្លាប់បានដឹងរួចមកហើយ។
សម្រាប់រដូវកាលប្រារព្ធពិធីបុណ្យខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ Heineken® ស្រាបៀរលេខ១លំដាប់ថ្នាក់ពិភពលោក សូមអញ្ជើញអតិថិជនទាំងអស់ សម្លឹងមើល នូវភាពអវិជ្ជមានទាំងនោះនៅ ក្នុងទស្សនៈវិជ្ជមាន ហើយរីករាយជាមួយនឹងការពិតដែលបង្ហាញតាមរយៈភាពអវិជ្ជមានទាំងនោះដែលជាផ្នែកមួយ ក្នុងការបង្កើត បានការជួបជុំដ៏ល្អឥតខ្ចោះ។
ក្នុងការបើកដំណើរការយុទ្ធនាកា រណ៍ជាសកលនេះ ក្រុមហ៊ុនស្រាបៀរ Heineken® បានចេញផ្សាយនូវវីដេអូពាណិជ្ជកម្មលើទូរទស្សន៍មួយបង្ហាញអំពីការរំខានមួយចំនួន ដែលនាំទៅរកការប្រារព្ធពិធីបុណ្យដ៏អស្ចារ្យមួយ! ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យផ្សេងៗនាពេលខាងមុខ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបង្ហាញវត្តមានតារាពិសេសរបស់ខ្លួននោះគឺ Heineken® BOT។
Heineken® BOT គឺជាមនុស្សយន្ដទូទឹកកកស្វ័យប្រវត្តិកម្ម ដំបូងគេបង្អស់ពីសហរដ្ឋអាមេរិក ដែលនឹងដឹកជញ្ជូនស្រាបៀរ Heineken® ដ៏ត្រជាក់ជូនអតិថិជនជុំវិញទីក្រុងភ្នំពេញ។ មនុស្សយន្ដនេះ នឹង ធ្វើដំណើរនៅតាម ផ្សារ ទំនើប និងតាមផ្លូវដើរដោយនាំមកជាមួយនូវស្រាបៀរ Heineken® ដ៏ ត្រជាក់ៗទៅ កាន់ អ្នក គាំទ្រ របស់ ខ្លួន។ សូមរង់ចាំទស្សនា នូវការធ្វើដំណើរកម្សាន្ដរបស់មនុស្សយន្ដ Heineken® BOT នៅទីកន្លែងដែលនៅជិតអ្នកនាប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
នៅក្នុងខែធ្នូនេះ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបំភ្លឺនូវដើមណូអែលរបស់ខ្លួនដែលមានកម្ពស់ ២០ហ្វីត ម្ដងទៀត នៅផ្សារទំនើប អ៉ីអន ម៉ល ១ & ២។ អ្នកនឹងឃើញដបស្រា Heineken® ចំនួន 1,500ដប ដែលនឹងត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើតជាដើមឈើនីមួយៗ។
ជាមួយនឹងរូបផ្កាយក្រហមនៅផ្នែកកំពូលផងដែរហើយមានសម្រាប់តែខែធ្នូនេះប៉ុណ្ណោះ។ សូមធ្វើដំណើរមកកាន់ទីតាំងទាំងនេះ ដើម្បី ថត រូប នៃការប្រារព្ធពិធីបុណ្យ ដ៏ អស្ចារ្យ នេះជាមួយ មិត្តភ័ក្តិ និង គ្រួសារ របស់ អ្នក! ចំណែកឯនៅផ្សារម៉ាក្រូ នឹងមានប្រូម៉ូសិនពិសេសសម្រាប់រដូវកាលនៃពិធីបុណ្យនេះ ដែលអតិថិជនអាចទទួលបានវ៉ែនតា Heineken® Festive ដ៏ស្រស់ស្អាត ជាមួយចំនួនមានកំណត់មានតែនៅក្នុងខែធ្នូនេះប៉ុណ្ណោះ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា «វាជាឆ្នាំដ៏លំបាកមួយ ហើយឥឡូវនេះ ទីបំផុតយើងអាចអបអរ ជាមួយគ្នាម្តងទៀតបានយើងមានសេចក្តី រំភើបរីករាយជាក្រៃលែង ក្នុងការផ្ដល់ជូនដល់អតិថិជនរបស់យើងជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ដែលមានតែស្រាបៀរ Heineken® ប៉ុណ្ណោះដែលអាចផ្តល់ជូនបាន។
សូមត្រៀមខ្លួនសម្រាប់ ការទស្សនាមនុស្សយន្ដ Heineken® BOT ដែលជាបទពិសោធន៍ប្រកបដោយភាពនវានុវត្ដន៍ ដ៏អស្ចារ្យមួយ ព្រោះវានឹងបង្ហាញខ្លួនតែក្នុងរយៈពេលកំណត់ប៉ុណ្ណោះ ដើម្បីបង្កើននូវសា្មរតីនៃការប្រារព្ធពិធីបុណ្យដ៏ស្រស់បំព្រងរបស់យើង។
សម្រាប់ព័ត៌មានបន្ថែ មអំពីយុទ្ធនាការណ៍របស់ក្រុមហ៊ុនស្រាបៀរ Heineken® ដើម្បីអបអរពិធីបុណ្យដ៏រីករាយ នៅក្នុងប្រទេសកម្ពុជា, សូមតាមដានបណ្ដាញសង្គមដូចខាងក្រោម៖
Facebook: https://www.facebook.com/HEINEKENCambodia/