(ក្រុងឡុងដ៍)៖ ជំនួបរវាងក្រុមជើងឯកប្រចាំតំបន់ទាំងពីរ គឺអាហ្សង់ទីន និងអ៉ីតាលី នឹងធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។
ជំនួបដ៏កម្រនេះត្រូវបានបង្កើតឡើងរវាងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA សហការជាមួយ CONMEBOL ដែលបានព្រមព្រៀងគ្នាកាលពីខែសីហា ឆ្នាំ២០២១ កន្លង ដើម្បីធ្វើការប្រកួតជាលក្ខណៈអន្តរជាតិលើកដំបូងនេះកើតឡើង ជាមួយនឹងករបង្កើតពានរួមគ្នា Artemio Franchi Trophy និងពាន Intercontinental Cup នាពេលកន្លងមក។
អាហ្សង់ទីន ដែលជាជើងឯកពាន Copa America 2021 ទល់នឹងអ៉ីតាលី ដែលជាម្ចាស់ពាន Euro 2020 នោះ មិនទាន់ត្រូវបាន UEFA ប្រកាសទាត់នៅកីឡដ្ឋានណានោះទេ គ្រាតែដឹងថា ប្រកួតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសប៉ុណ្ណោះ និងលេងតែ ១ប្រកួតទេ៕