(មេនឆេស្ទើ)៖ Manchester City បានយកឈ្នះស្រួលៗទៅលើគូប្រជែង Leeds United ក្នុងលទ្ធផល ៧-០ នាកីឡដ្ឋាន Etihad ដើម្បីបង្កើនការនាំមុខកំពូលតារាង Premier League ដាច់ ៤ពិន្ទុ ដ្បិតគូប្រជែងលេខ២ Liverpool នៅសល់ ១ប្រកួតក្នុងដៃ។

ក្នុងជំនួបដ៏សំខាន់នោះដែរ ខ្សែប្រយុទ្ធតម្លៃ ១០០លានផោន Jack Grealish ក៏រកបាន ១គ្រាប់ផងដែរក្នុងចំណោម ៧គ្រាប់ និងជាគ្រាប់ទី២ របស់កីឡាករអង់គ្លេសខាងលើផងដែរនៅលីគ Premier League គិតចាប់តាំងពីផ្ទេរចេញពីក្លិបគូប្រជែង Aston Villa។

ដូចគ្នានោះដែរ Phil Foden ដែលរកបាន ១គ្រាប់បើកឆាកតាំងនាទីទី៨ នោះ វាគម្រប់បាន ៥០០គ្រាប់ពីការដឹកនាំបាន ២០៧ប្រកួតនៅ Premier League សម្រាប់លោក Pep Guardiola ក្រោយពេលការមកដល់របស់លោក Jurgen Klopp ដែលដឹកនាំ Liverpool បាន ២៣៤ប្រកួតហើយ។

បុរសសញ្ជាតិអេស្ប៉ាញ Pep បានថ្លែងក្នុងសន្និសីទមុនការប្រកួត កូនក្រុមរបស់លោកដឹងថាគួរធ្វើបែបណាហើយ ពីការឈឺចាប់ក្រោមថ្វីជើងរបស់ Leeds ដែលដឹកនាំដោយលោក Marcelo Bielsa ក្នុងការយក ៣ពិន្ទុដី ដើម្បីបង្កើនការនាំមុខកំពូលតារាង Premier League ពីពិន្ទុសរុប ៤១ នៅពេល Liverpool មាន ៣៧ពិន្ទុ ដែលត្រូវប៉ះក្រុមភ្ញៀវ Newcastle United នៅរាត្រីឆ្លងចូលថ្ងៃសុក្រសប្តាហ៍នេះ៕