(ភ្នំពេញ)៖ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សហការជាមួយមូលនិធិនៃអង្គការ People In Need (PIN) ដើម្បីចាប់ផ្តើមនូវយុទ្ធនាការ «ការគាំទ្រដ៏ល្អឯក»។
ការផ្ដួចផ្ដើមរួមគ្នានេះ គ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៥ ខែ វិច្ឆិកា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីលើកទឹកចិត្តដល់សាធារណជនទាំងអស់ ឲ្យបន្ដអនុវត្តវិធានការ សុវត្ថិភាពពីជំងឺកូវីដ-១៩ ព្រោះនេះជាកិច្ចការដ៏សំខាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ និងចាប់ផ្តើមនូវការស្តារឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងប្រទេស។
រាល់ការចុចគាំទ្រនីមួយៗ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត នឹងបរិច្ចាកថវិកា ១ដុល្លារអាមេរិក ទៅកាន់មូលនិធិនៃអង្គការ People In Need ជាមូលនិធិដ៏គួរឲ្យជឿជាក់បំផុតមួយ មានដើមកំណើតមកពីសាធារណរដ្ឋឆែកដែលកំពុងប្រតិបត្តិការជាង 30 ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ។
មូលនិធិនេះ នឹងជួយគាំទ្រដល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ PIN សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាត ដោយជួយពួកគេ ឲ្យប្រើប្រាស់នូវជំនាញ និងចំណេះដឹង ដើម្បីស្វែងរកឱកាសការងារឲ្យកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេផងដែរ។
ខណៈពេលដែលកំពុងស្វែងរកការងើបឡើងវិញ ពីការធ្លាក់ចុះនៃវិបត្ដិសេដ្ឋកិច្ចនាពេលកន្លងមក មូលនិធិថវិកាពីយុទ្ធនាការណ៍នេះក៏នឹងផ្ដល់ជូន ទៅគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមផ្សេងៗ (SMEs) នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានថ្លែងថា «វាជាឆ្នាំដ៏លំបាកមួយ។ ទោះបីជាស្ថានការណ៍ចាប់ផ្តើម ត្រឡប់មកធម្មតាវិញ យើងនៅតែត្រូវបន្តការប្រុងប្រយ័ត្ន ព្រោះថាយើងមិនទាន់រួចផុតពីជំងឺដ៏កាចសាហាវនេះទាំងស្រុងនៅឡើយទេ»។
លោកបន្ដថា «អាស្រ័យហេតុនេះ យើងសូមអំពាវនាវដល់សាធារណៈជនទាំងអស់គ្នាឲ្យក្លាយជា បុគ្គលល្អឯក ដោយក្រោកឡើងទាំងអស់គ្នា និងចូលរួម ការគាំទ្រ ដើម្បីបន្តនូវការអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩។ រាល់សកម្មភាពទាំងអស់ក្នុងស្ថានការណ៍នេះ ត្រូវការការយកចិត្តទុកដាក់ជាងពេលណាៗទាំងអស់។ ជាមួយនឹងការគាំទ្រដ៏ងាយស្រួល អ្នកក៏បានកំពុង ជួយដល់ប្រទេសកម្ពុជា និងការងារដ៏ថ្លៃថ្លារបស់មូលនិធិ PIN ដើម្បីជួយដល់ប្រជាជនដែលកំពុងត្រូវការជំនួយ នេះជាចាំបាច់»។
ងាយៗដោយអនុវត្តតាមពីរជំហាន ដើម្បីចូលរួមក្នុងយុទ្ធនាការណ៍ និងការគាំទ្រនេះ។ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បន្ទាប់មកចុចលើពាក្យថា «ចុចទីនេះដើម្បីចូលរួម»។ ចំពោះអ្នកដែលបានចុច ការគាំទ្រ រួចហើយ អាចចែករំលែកការគាំទ្រនេះ នៅកាន់គណនី Facebook ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីលើកទឹកចិត្តមិត្តភក្ដិ និងក្រុមគ្រួសារ ឲ្យចូលរួមដូចគ្នាបានផងដែរ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានបញ្ចប់នូវកម្មវិធីរបស់ខ្លួនមួយដែលមានឈ្មោះថា «កម្មវិធីបុគ្គលល្អឯក» ដែលបានដំណើរការពីខែកញ្ញា ដល់ខែតុលា ដើម្បីចូលរូមអបអរនូវសមិទ្ធផលដ៏ អស្ចារ្យជាច្រើនរបស់បុគ្គលល្អឯកកម្ពុជាចំនួន១០រូប។ ជាមួយគ្នានេះយុទ្ធនាការណ៍ «ការគាំទ្រដ៏ល្អឯក» ក៏ទទួលបានការចូលរួមគាំទ្រពីសំណាក់បុគ្គលល្អឯករបស់យើងផងដែរ។
សូមទស្សនាវីដេអូរបស់ លោក Ream Angkor, លោក Peap Tarr, លោក Raven Blaze និង កញ្ញា ថូង ធីតា ខណៈពេលដែលពួកគេបង្ហាញទស្សនិកជន អំពីសារៈសំខាន់ និងរបៀបដ៏ងាយស្រួលនៃការគាំទ្រនេះ៕