(ម៉ូនិច)៖ កីឡាករបាល់ទាត់អាជីព Joshua Kimmich បានបង្ហាញអារម្មណ៍សោកស្តាយរបស់ខ្លួនជាពន់ពេក ដែលមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្រោយពេលរូបលោក មានបញ្ហាសួតនាពេលថ្មីៗនេះ។
Kimmich បានបង្ហាញខ្លួន ១១លើកឲ្យក្លិបខា្លរខិន Munich គ្រប់កម្មវិធីប្រកួតរដូវកាលនេះ និងបានខកខានជាច្រើនផងដែរ នៅពេលឆ្លងជំងឺ COVID-19។
ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ វ័យ ២៦ឆ្នាំខាងលើនេះ បានតេស្តវិជ្ជមាននៃកូវីដ-១៩ កាលពីខែមុន និងត្រូវអវត្តមានរហូតដល់ដាច់ឆ្នាំ២០២១ នេះផងដែរ។
កន្លងមក Kimmich ធ្លាប់បានថ្លែងប្រាប់ទូរទស្សន៍ ZDF ថា «វាពិតជាលំបាកណាស់សម្រាប់ខ្ញុំ ក្នុងការសម្រេចចិត្តទទួលវ៉ាក់សាំង ដ្បិតរហូតមកទល់នឹងពេលនេះ គឺយូរមកហើយដែរ»។
តែយ៉ាងណា បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអាល្លឺម៉ង់ និងត្រូវបានចុះផ្សាយ ZDF ដដែលបានឲ្យដឹងថា Kimmich គឺមានគម្រោងទទួលយកវ៉ាក់សាំងហើយ និងលើកឡើងថា «នោះគឺជាសម្រេចចិត្តដ៏ត្រឹមត្រូវថែមទៀតផង ក៏ព្រោះតែលោកជាកីឡាករអាជីព និងជាមនុស្សសាធារណៈមួយរូប និងចូលរួមកាត់បន្ថយនៃការចម្លងជំងឺកូវីដ-១៩ ថែមទៀតដែរ»៕