(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយ ស្តីពីការចរាចរនាំចូលថ្នាំពន្យារកំណើត ដោយខុសច្បាប់នៅក្នុងប្រទេស។

ផលិតផលក្លែងក្លាយទាំងនោះ មិនមានស្លាកលេខដែលបង្ហាញពីលេខចុះបញ្ជីជាមួយក្រសួងសុខាភិបាលនោះទេ។

ផលិតផលក្លែងក្លាយនោះ គឺស្រដៀងទៅនឹងផលិតផលពិតប្រាកដ ដែលត្រូវបានចែកចាយដោយស្របច្បាប់ដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (Cambodia) CO., Ltd. ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លះៗ ដែលអ្នកអាចរកមើលបាន។

ដើម្បីជៀសវាងការទិញ ឬប្រើប្រាស់ផលិតផលពន្យារកំណើតក្លែងក្លាយបងប្អូនទាំងអស់គ្នា គួរអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម។ ទីមួយ ផលិតផលដែលបានចុះបញ្ជីស្របច្បាប់ និងមានស្លាកសញ្ញាសម្គាល់ចែកចាយ និងលេខចុះលេកបញ្ជិការនៅលើប្រអប់។ វិធីមួយទៀតដើម្បីកំណត់សំគាល់ គឺផលិតផលពិតប្រាកដមានភ្ជាប់បរិយាយប័ណ្ណឱសថ ដែលសរសេរជាភាសាខ្មែរ និងអង់គ្លេស ខណៈដែលផលិតផលក្លែងក្លាយច្រើន តែមានបរិយាយប័ណ្ណឱសថ ដែលសរសេរជាភាសាផ្សេងៗទៀត។

មនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃផលិតផលក្លែងក្លាយ ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែវេជ្ជបណ្ឌិត និងឱសថការីអាចចូលរួម ក្នុងការទប់ស្កាត់បញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចរាយការណ៍ករណីសង្ស័យ នៃផលិតផលខុសច្បាប់ និងក្លែងក្លាយផងដែរ។

ឱសថស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់ឱសថខុសច្បាប់ និងក្លែងក្លាយពីការធ្វើចរាចរនៅលើទីផ្សារ ទៅដល់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលកំពុងអនុវត្តច្បាប់ និងបទបញ្ជាយ៉ាងតឹងរ៉ឹងប្រឆាំងនឹងឱសថនាំចូលខុសច្បាប់ និងក្លែងក្លាយ ដើម្បីសុវត្ថិភាពសុខភាពសាធារណៈ។

គ្រប់ៗគ្នាត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ករណីដែលសង្ស័យអំពីឱសថខុសច្បាប់ និងឱសថក្លែងក្លាយមកកាន់នាយកដ្ឋានចំណីអាហារ និងឱសថ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ៖ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446

សម្រាប់ព័ត៌មានបន្ថែមពីការផលិតសូមទាក់ទងមកកាន់៖ 031 333 0334។ ដើម្បីទទួលបានខ្លឹមសារអំពីសុខភាពបន្តពូជ និងសុខភាពស្ត្រី សូមតាមដានទំព័រ Facebook នេះ៖ She-knows ។

សម្រាប់ផលប៉ះពាល់នៃឱសថ សូមទាក់ទង៖ DKSH (Cambodia) CO., LTD. តាមរយៈ 067 555 752
ក្រសួងសុខាភិបាល ទូរស័ព្ទ៖ 012 673 268 / 089 498 883 , អ៊ីមែល៖ [email protected], គេហទំព័រ៖ www.ddfcambodia.com