(ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យគ្រីស្តស្មាក់ និងឆ្លងឆ្នាំសកល២០២២ខាងមុខនេះ បុរី គីមស័ងនឹងធ្វើកម្មវិធីបង្ហាញម៉ូតផ្ទះទាំង៣ប្រភេទរបស់ខ្លួន នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (អ៊ីអន១) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងមានកម្មវិធីប្រូម៉ូសិនបញ្ចុះតម្លៃជាច្រើន។
កាន់តែពិសេសជាងនេះទៅទៀត បុរី គីមស័ង នឹងមានចែកពេជ្យសុទ្ធ (មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ) ទំហំរហូតដល់ ៧លី មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ទៀតផង។ កុំឱ្យឱកាសនេះរំលងផុតទៅឱ្យសោះ ជួបគ្នានៅផ្សារទំនើបអ៊ីអនទាំងអស់គ្នា ជាពិសេសមិត្តៗសុភាពនារី។
គួរបញ្ជាក់ផងដែរថា បុរី គីមស័ង ស្ថិតនៅលើបណ្តោយផ្លូវសេដ្ឋកិច្ចធំទូលាយ ផ្លូវលេខ 114 (ផ្លូវថៃហ្គ័រ) ព័ទ្ធជុំវិញដោយតំបន់សក្តានុពល មានសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប រមណីយដ្ឋាន រីស៊ត និងទីលានវាយកូនហ្គោល ព្រមទាំងមានផ្លូវខ្វាត់ខ្វែងជុំវិញគម្រោង ធ្វើឱ្យការរស់នៅមានភាពងាយស្រួល និងប្រកបដោយផាសុកភាព។ ផ្ទះនិមួយៗមានរចនាបទតាមបែបទំនើបទាន់សម័យ សាកសមឥតខ្ចោះសម្រាប់ការរស់នៅប្រកបដោយឧត្តមភាព។
ព័ត៌មានលម្អិត សូមតាមដានទំព័រហ្វេសប៊ុករបស់បុរី គីមស័ង https://www.facebook.com/boreykimsoing ឬទំនាក់ទំនងតាមរយៈ៖ 078/086 915 999៕