(ភ្នំពេញ)៖ សម្រាប់កម្មវិធីប្រកួតបាល់ទាត់ជម្រើសជើងឯកកម្ពុជា លីគលំដាប់២ បានឈានចូលសប្តាហ៍ទី ៤ហើយនៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ដោយមាន ៨ក្រុមចូលរួម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ រួមមាន៖

១៖ សាលាកីឡាបាល់ទាត់ជាតិ Vs កោះកុងអេហ្វស៊ី
២៖ កងយោធលខេមរៈភូមិន្ទ U-21 Vs អាយ អេស អាយ ដង្កោសែនជ័យ
៣៖ ខេត្តបន្ទាយមានជ័យ Vs ក្លិបបាល់ទាត់ឬទ្ធីសែន
៤៖ ក្លិបបាល់ទាត់ សៀមរាប Vs មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ផងថា ព្រឹត្តិការណ៍បាល់ទាត់ជម្រើសជើងឯកកម្ពុជា លីគទី២ ឆ្នាំ២០២១ ក្រុមកងយោធលខេមរៈភូមិន្ទ U-21 ដែលឈរនៅចំណាត់ថ្នាក់លេខ៦ និងមាន ៣ពិន្ទុផងនោះ ត្រូវបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវ អាយ អេស អាយ ដង្កោសែនជ័យ ដែលឈរនៅលេខ២ និងមាន ៧ពិន្ទុ
នាថ្ងៃសៅរ៍ ទី១១ ខែធ្នូ នៃទីលានកីឡដ្ឋាន ខ.ភ.មនាម៉ោង ១៥៖០០នាទីរសៀលស្អែកនេះ៕