(អាមេរិក)៖ លោក Adam Mosseri នាយកប្រតិបត្តិ Instagram បានប្រកាស និងអះអាងថា កម្មវិធី Instagram សម្រាប់កុមារ ឬ Instagram Kids នឹងត្រូវអភិវឌ្ឍន៍បន្ត ពោលគឺមិនបោះបង់ ឬលុបចោលផែនការបង្កើតកម្មវិធីនេះឡើយ ដែលការប្រកាសនេះ ត្រូវបាន ធ្វើឡើង ក្រោយពេលបានផ្អាកក្នុងការអភិវឌ្ឍន៍អស់រយៈពេលជាច្រើនខែ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Mosseri បានធ្វើសក្ខីកម្ម ជាលើក ដំបូង នៅ ចំពោះមុខសភាអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ ដោយក្នុងនោះលោកបានបដិសេធ និងបានមិនបោះបង់ផែនការ ផ្អាក ជាអចិន្ត្រៃយ៍ ក្នុង ការ បង្កើត Instagram Kids សម្រាប់អ្នកប្រើក្រោយអាយុ។

លោក Mosseri បានបញ្ជាក់ប្រាប់អនុគណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភាសថា ក្រុមហ៊ុនបានសម្រេចចិត្តជាចុងក្រោយ ក្នុងការ បង្កើត កម្មវិធី នេះ ឡើង ដោយក៏ប្ដេជ្ញាក្នុងការការពារអ្នកប្រើប្រាស់ដែលជាកុមារក្រោមអាយុ ១៣ឆ្នាំផងដែរ ពោលគឺរាល់សកម្មភាពរបស់ពួកគេសុទ្ធតែត្រូវបានបានឃ្លាំមើលដោយ អាណាព្យាបាល ហើយបើគ្មានការអនុញ្ញាតពីអាណាព្យាបាលគឺពួកគេមិនអាច ប្រើប្រាស់បានឡើយ។

Instagram សម្រាប់កុមារ ឬ Instagram Kids ត្រូវបានគេរាយការណ៍មកថា បានផ្អាកការផលិត បន្ទាប់ពីកាសែត WSJ បានចេញផ្សាយថា កម្មវិធី Instagram បាននិងកំពុងតែ «បំពុល» យុវវ័យ ជាពិសេសគឺក្មេងជំទង់ ស្រពពេលជាមួយគ្នានោះផងដែរ អ្នកច្បាប់ អង្គការ និង អាណាព្យាបាលមួយចំនួន ស្នើឱ្យ Facebook លុបចោលគម្រោងមួយនេះ ដោយពួកគេលើកហេតុផលស្រដៀងគ្នាថា វាអាចបង្កើតជាហានិភ័យ និងផលប៉ះពាល់ដល់ក្មេងៗ ប៉ុន្តែ Facebook បានអះអាងថា វានឹងជួយជំរុញ និងបង្កើនចំណេះដឹងសម្រាប់ក្មេងៗទៅវិញទេ៕