(បរទេស)៖ និយ័តករប្រឆាំងសេចក្ដីទុកចិត្តរបស់អ៉ីតាលី នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសផាកពីន័យក្រុមហ៊ុន Amazon នូវទឹកប្រាក់ ចំនួន ១,១៣ពាន់លានអឺរ៉ូ (ប្រហែល ១,២៨ពាន់លានដុល្លារអាមេរិក) ក្រោមបទចោទប្រកាន់រំលោភលើការគ្រប់គ្រង់ទីផ្សារ។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការបស់និយ័តករបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិកមួយនេះ បានបង្កគ្រោះថ្នាក់ ដល់ ប្រតិបត្តិករ នៅក្នុងទីផ្សារប្រកួតប្រជែងលើសេវាកម្មដឹកជញ្ជូនទំនិញអនឡាញ។

«Amazon គឺមានភាពលេចធ្លោនៅក្នុងប្រទេសអ៉ីតាលី តាមរយៈគេហទំព័រផ្លូវការ Amazon.it ហើយអ្វីដែល Amazon បានបង្កគ្រោះ ថ្នាក់ នោះគឺការប្រកួតប្រជែងទៅលើសេវាកម្មដឹកបញ្ជូន ដោយក្រុមហ៊ុនអាមេរិកមួយនេះបានធ្វើការកំណត់តម្លៃ និងធ្វើការប្រកួតប្រជែងដោយ មិន ស្មើ ភាព ឬមិនស្មោះត្រង់»។ នេះជាខ្លឹមសារនៅក្នុងសេចក្ដីប្រកាស។

និយាយនិយ័តករអ៉ីតាលីបានបញ្ជាក់បន្ថែមទៀតថា នឹងធ្វើការត្រួតពិនិត្យឡើងវិញសម្រាប់លក្ខខណ្ឌមួយចំនួនរបស់ក្រុមហ៊ុន Amazon ដើម្បីធានាឱ្យបានថា វាមានតម្លាភាព ខណៈដែលការផាកពិន័យមួយនេះនៅមិនទាន់មានប្រតិកម្ម ឬការឆ្លើយតបណាមួយពីសំណាក់ Amazon ឡើយ៕