(ភ្នំពេញ)៖ ក្រុមហ៊ុន អង្គរដេលីហ៊្វូដ ខូអិលធីឌី ដែលជាក្រុមហ៊ុនបំពាក់ដោយម៉ាស៉ីនស្វ័យប្រវត្តិ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់អាឡឺម៉ង់ ដែលអាចផលិត ភេសជ្ជៈប៉ូវកម្លាំងប្រកបដោយស្តង់ដាខ្ពស់ បានបង្ហាញមោទនភាពរបស់ខ្លួន ដែលមានភេសជ្ជៈប៉ូវកម្លាំងចំនួន ៤ប្រភេទ សម្រាប់បំពេញសេចក្តីត្រូវការរបស់អតិជន។

ក្រុមហ៊ុន អង្គរដេលីហ៊្វូដ គិតមកដល់ពេលនេះ អាចផលិតផលភេសជ្ជៈប៉ូវកម្លាំង ចំនួន៤ប្រភេទដូចជា៖ ឆេមពានយ៉ិនសិន ឆេមពានអាយ៍ រេដអាន និងមីស៉ីល ដែលផ្សំឡើងដោយវីតាមីនសំខាន់ៗសម្រាប់សុខភាព និងមានរសជាតិឆ្ងាញ់។

ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បីក្លាយទៅជារោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំងឈានមុខគេនៅលើទីផ្សាកម្ពុជា ដោយគោរពតាមបទដ្ឋាន ISO និងយល់ចិត្តទុកដាក់ ខ្ពស់ទៅលើគុណភាពជាចម្បងជូនដល់ប្រជាជនកម្ពុជាទាំងមូល ដោយមានរោងចក្រសម្រាប់ផលិតភេសជ្ជៈ ដែលគ្មានជាតិអាកុលក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីផ្តល់ភាព ងាយស្រួលក្នុងការផ្គត់ផ្គង់ដល់អ្នកចែកចាយបន្ត និងអ្នកប្រើប្រាស់បានឆាប់រហ័ស។

រោងចក្ររបស់ក្រុមហ៊ុន អង្គរដេលីហ៊្វូដ បានបំពាក់ដោយម៉ាស៉ីនស្វ័យប្រវត្តិ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់អាឡឺម៉ង់ ដែលអាចផលិតភេសជ្ជៈប៉ូវកម្លាំង ប្រកបដោយស្តង់ដាខ្ពស់ដើម្បីបំពេញតម្រូវការរបស់អតិថិជនដោយសុវត្ថិភាព និងទាន់ពេលវេលា។ ក្រុមហ៊ុនមានអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ទៅលើរាល់សង្វាក់ផលិតកម្ម និងការថែទាំដើម្បីធានាបាន នៅផលិតផលដែលល្អឥតខ្ចោះជូនដល់អតិថិជន។

ក្រុមហ៊ុន អង្គរដេលីហ៊្វូដ តែងតែឆ្ពោះទៅភាពល្អប្រសើរ និងការឆ្នៃប្រឌិតខ្ពស់ ជាមួយនឹងឧត្តមភាពនៃមុខជំនួញ សាមគ្គីភាព ភាពត្រឹមត្រូវការយកចិត្តទុកដាក់ គឺជាគុណតម្លៃរបស់អង្គរដេលីហ៊្វូដ៕