(ម៉ូស្គូ)៖ តុលាការទីក្រុងម៉ូស្គូបានចេញសេចក្ដីសម្រេចធ្វើការផាកពិន័យក្រុមហ៊ុន Alphabet Inc មេធំរបស់ Google ក្នុងទឹកប្រាក់ចំនួន ៣លានរូប្លី (ប្រហែល ៤០,៤០០ដុល្លារអាមេរិក) កាលពីថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីក្រុមហ៊ុនអាមេរិកមួយនេះមិនព្រមលុបមាតិកាដែល រដ្ឋាភិបាលបានចាត់ទុកថាខុសច្បាប់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាល រុស្សីហាក់ដូចជាបានដាក់សម្ពាធមកលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកយ៉ាងខ្លាំងជាពិសេសគឺការបង្កើតច្បាប់ថ្មីដែលតម្រូវឱ្យក្រុមហ៊ុន Big Tech អាមេរិកធ្វើការបំពេញបែបបទច្រើន និងអាចឈានដល់ការបិទក្រុមហ៊ុនបើសិនមិនគោរពតាមច្បាប់ថ្មី។
កាលពីខែតុលាកន្លងទៅនេះ រដ្ឋាភិបាលរុស្សីបានគំរាមផាកពិន័យក្រុមហ៊ុន Google ប្រមាណជា ១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដែល ទទួល បាននៅក្នុងប្រទេសរុស្សី បន្ទាប់ពី Google បរាជ័យក្នុងការមាតិកាខុសច្បាប់ជាច្រើននៅក្នុង Google Search និង YouTube ហើយបានគំរាម ផាកពិន័យបន្ថែមទៀតបើសិនជាមិនគោរពតាមការស្នើសុំរបស់រដ្ឋាភិបាល។
ក្រុមហ៊ុន Google ក៏ធ្លាប់ត្រូវបានតុលាការរុស្សីធ្វើការផាកពិន័យជាប្រាក់ប្រមាណ ១៩ម៉ឺនដុល្លារអាមេរិកម្ដងរួចមកហើយដែរកាលពីខែសីហាកន្លង ទៅនេះ ពីបទរំលោភលើច្បាប់ប្រទេសរុស្ស៊ី ហើយក្រុមហ៊ុន Big Tech អាមេរិកផ្សេងទៀតដូចជា Facebook, Twitter និង WhatsApp ក៏ប្រឈមមុខនឹងការផាកពិន័យផងដែរ៕