(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ ជាវិទ្យាស្ថានតែមួយដែលបណ្តុះបណ្តាល អ្នកជំនាញគណនេយ្យអន្តរជាតិ ACCA នៅកម្ពុជា ដែលមានរយៈពេលជាង២២ឆ្នាំមកហើយ។ និស្សិតជាច្រើនបានសិក្សាកម្មវិធីសិក្សា ជំនាញគណនេយ្យអន្តរជាតិ ACCA ទទួលភាពជោគជ័យជាច្រើន តាមជំនាញវិជ្ជាជីវៈ ក្នុងវិស័យហិរញ្ញវត្ថុខុសៗគ្នា។
លោក សៅ ម៉េងហ៊ាង និស្សិតបញ្ចប់ការសិក្សាជំនាញគណនេយ្យអន្តរជាតិ ACCA ឆ្នាំសិក្សា២០២០ឲ្យដឹងថា ជំនាញវិជ្ជាជីវៈនេះ ជាជំនាញរបស់សមាគមគណនេយ្យករ ជំនាញនៅចក្រភពអង់គ្លេស ដោយមានការទទួលស្គាល់ជុំវិញពិភពលោក។ លើសពីនេះជំនាញនេះ អាចផ្ដល់ចំណេះដឹងជាច្រើន សម្រាប់ការបំពេញការងារជាសវនករឯករាជ្យផងដែរ។
លោក សៅ ម៉េងហ៊ាង បានបន្ដថា ក្នុងនាមជានាយកគ្រប់គ្រងផ្នែកសវនកម្ម នៅក្រុមហ៊ុនសវនកម្មអន្តរជាតិ BDO បានទទួលនូវបទពិសោធន៍ជាច្រើន ពីការសិក្សាជំនាញ ACCA ដែលពិសេសជាងគេនោះ ទាក់ទងការគ្រប់គ្រងពេលវេលា ដែលលោកត្រូវប្រើប្រាស់ក្នុងការប្រលង ACCA គ្រប់មុខវិជ្ជាដើម្បីទទួលលទ្ធផលល្អ ហើយបទពិសោធន៍នេះត្រូវបានយកមកអនុវត្ដ ក្នុងអាជីពជាសវនករប្រចាំថ្ងៃផងដែរ។
លោក សៅ ម៉េងហ៊ាង ក៏បង្ហាញថា ការងារជាសវនករបានផ្ដល់អត្ថប្រយោជន៍ច្រើនទាំងខ្លួនផ្ទាល់ និងក្រុមហ៊ុន និងសេដ្ឋកិច្ចជាតិ។ ការងារនេះបានផ្ដល់នូវជំនាញរឹងដូចជា ចំណេះដឹងទាក់ទងនឹងគណនេយ្យ សវនកម្ម ពន្ធដារ និងហិរញ្ញវត្ថុ។ រីឯជំនាញទន់វិញ ការងារជាសវនករ បានធ្វើឱ្យខ្លួនបានយល់ពីការរៀបចំផែនការ ដោះស្រាយបញ្ហា និងធ្វើសេចក្ដីសម្រេចចិត្ដប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
លោកបានបញ្ជាក់ថា ជាងនេះទៀតក៏បានជួយពង្រឹងសមត្ថភាពលើ ការប្រាស្រ័យទាក់ទង ជាមួយអតិថិជន ដូចជាសមាជិកក្នុងក្រុម ភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិតជាដើម។ ចំពោះក្រុមហ៊ុនវិញ សវនករបានដើរតួយ៉ាងសំខាន់ ជាបុគ្គលឯករាជ្យដែលបានជ្រើសរើស ដោយម្ចាស់ភាគហ៊ុន ក្នុងការត្រួតពិនិត្យលើការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលបានរៀបចំទ្បើង និងអនុវត្ដដោយគណៈគ្រប់គ្រងក្រុមហ៊ុន ដើម្បីប្រាកដថាគណៈគ្រប់គ្រងក្រុមហ៊ុន ពិតជាបានអនុវត្ដតួនាទីរបស់ខ្លួនបានត្រឹមត្រូវ ដើម្បីបម្រើជាប្រយោជន៍ ដល់ម្ចាស់ភាគហ៊ុន។
លោកបន្ដថា រីឯសម្រាប់សេដ្ឋកិច្ចជាតិវិញ សវនករមានតួនាទីជាអ្នកបញ្ជាក់អះអាង ពីភាពត្រឹមត្រូវ និងតម្លាភាព ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុននីមួយៗ ឱ្យសមស្របទៅតាមស្ដង់ដារគណនេយ្យ ដែលទទួលស្គាល់ដោយ និយ័តករក្នុងស្រុក ក៏ដូចជាភាគី ពាក់ព័ន្ធរបស់ក្រុមហ៊ុន ដើម្បីឱ្យពួកគេយករបាយការណ៍ហិរញ្ញវត្ថុទាំងនោះ ទៅធ្វើការសម្រេចចិត្ដនានា។
លោកបានបន្ថែមថា អំពីសមិទ្ធិផលដ៏អស្ចារ្យមួយផ្សេង ក្នុងនាមជានាយកគ្រប់គ្រងផ្នែកសវនកម្មនោះ គឺការចែករំលែក ដោយបានបង្វឹកសមត្ថភាព របស់សវនករវ័យក្មេងមួយចំនួនដែលទើបបញ្ចប់ការសិក្សា ដោយចាប់ផ្ដើមពីចំណុចសូន្យរហូត ដល់ចំណុចមួយក្នុងរយៈពេលដ៏ខ្លី ដែលអាចឱ្យពួកគេ អាចយកចំណេះដឹង និងជំនាញទាំងអស់នោះទៅប្រើប្រាស់ នៅក្នុងការងារសវនកម្ម ក៏ដូចជាការសិក្សាជំនាញ ACCA របស់ពួកគេ។
លោកបានផ្ដាំផ្ញើរដល់និស្សិតកំពុងសិក្សាជំនាញគណនេយ្យអន្តរជាតិ ACCA ថា «នៅកម្ពុជាវិស័យគណនេយ្យ និងសវនកម្មបាននឹងកំពុងអភិវឌ្ឍ និងត្រូវគេចាត់ទុកថា កំពុងស្ថិតក្នុងស្ថានភាពក្មេងខ្ចីនៅទ្បើយ។ អាស្រ័យហេតុនេះហើយ ទើបត្រូវការអ្នកជំនាញជាច្រើន ដើម្បីជួយអភិវឌ្ឍលើវិស័យនេះឱ្យរីកចម្រើន ដូចបណ្ដាប្រទេសនានាក្នុងតំបន់ ដូច្នេះក្នុងនាមខ្ញុំជាអតីត និស្សិត ACCA ខ្ញុំសូមលើកទឹកចិត្ដដល់និស្សិត ដែលកំពុងសិក្សាជំនាញ ACCA ទាំងអស់នៅវិទ្យាស្ថាន ខេមអេដ ឱ្យខិតខំប្រឹងប្រែង និងមិនបោះបង់ការរៀនជំនាញនេះ។ ថ្វីត្បិតតែវាមានភាពលំបាកបន្តិចមែន ប៉ុន្ដែនៅពេលដែលអ្នកបញ្ចប់ការសិក្សាលើជំនាញ ACCA អ្នកនឹងក្លាយខ្លួនជាធនធាន មនុស្សដ៏កម្រដែលអាចចូលរួម អភិវឌ្ឍន៏លើវិស័យគណនេយ្យ និងសវនកម្មឱ្យបោះជំហានឈាន ទៅមុខថែមមួយកម្រិតទៀត»។
សូមជម្រាបថា វិទ្យាស្ថានខេមអេដកំពុងបើកទទួលសិស្ស ចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ ដើម្បីទទួលបានពត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬ [email protected]។
ប្រសិនលោកអ្នកមានចំណាប់អារម្មណ៍ ទទួលការប្រឹក្សាយោបល់លើការសិក្សាជំនាញគណនេយ្យអន្តរជាតិ ACCA សូមទំនាក់ទំនងទៅលេខទូរស័ព្ទ 023 986 523 ឬ 012 6189 88 ឬអញ្ជើញទៅកាន់ទីតាំងផ្ទាល់របស់វិទ្យាស្ថានខេមអេដ ដែលមានទីតាំងនៅអគារលេខ៦៤ ផ្លូវ១០៨ រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ វេលាម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៧៖០០នាទីយប់៕