(កូឡាឡាំពួ)៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥។

ដឹកនាំដោយក្រុមប្រឹក្សាទេសចរណ៍ Malaysia Healthcare (MHTC) គម្រោងផែនការនេះ គឺជាកម្លាំងចលករជំរុញវិស័យឧស្សាហកម្មសម្រាប់ដឹកនាំភាគីពាក់ព័ន្ធ ក្នុងវិស័យឧស្សាហកម្ម នៅក្នុងការផ្តល់នូវបទពិសោធន៍ទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដ៏ល្អបំផុតនៅឆ្នាំ ២០២៥។

ពិធីបើកសម្ពោធនេះក៏មានការចូលរួមផងដែរពី YBhg Dato' Mohd Shafiq bin Abdullah អគ្គលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ី និងបណ្ឌិត YBhg Tan Sri Dato' Seri Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី។

គម្រោងផែនការនេះ មានគោលបំណងពង្រឹងប្រព័ន្ធអេកូទេសចរណ៍ថែទាំសុខភាព ដែលមាននាពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងម៉ាកយីហោ Malaysia Healthcare និងពង្រីកសេវាផ្តល់ការថែទាំសុខភាពរបស់ម៉ាឡេស៊ី សម្រាប់ណែនាំទៅកាន់ទីផ្សារគោលដៅផ្សេងៗបន្ថែមទៀត។ យុទ្ធសាស្ត្រគន្លឹះនៃគម្រោងផែនការនេះរួមមាន៖

* ការកែលម្អគុណភាពនៃការថែទាំវេជ្ជសាស្រ្ត
* ការធ្វើដំណើររបស់អ្នកជម្ងីជាលក្ខណៈឌីជីថល
* ការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីក្លាយជាគោលដៅឈានមុខគេលើពិភពលោក ដែលផ្តល់សេវាវេជ្ជសាស្ត្រ ក្នុងតម្លៃសមរម្យជូនដល់អ្នកទេសចរដើម្បីថែទាំសុខភាព និង
* លើកកម្ពស់ការផ្តល់សេវាបដិសណ្ឋារកិច្ចរបស់ម៉ាឡេស៊ី រួមជាមួយនឹងជំហររបស់ខ្លួន ជាគោលដៅដែលមានសុវត្ថិភាព និងគួរជាទីទុកចិត្តទាំងការផ្តល់សេវាវេជ្ជសាស្រ្ត និងការកម្សាន្ត។

ថ្លែងក្នុងឱកាសនៃការបើកសម្ពោធ YB Khairy Jamaluddin បានសង្កត់ធ្ងន់ថា «ចំពោះផែនការ និងបំណងប្រាថ្នាទាំងអស់ដែលបានបញ្ជាក់នៅថ្ងៃនេះ យើងត្រូវចាំថា គោលដៅជាអវសាន្ត គឺដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាព សម្រាប់ប្រព័ន្ធថែទាំសុខភាព។ ដូចគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលបច្ចុប្បន្នដើម្បីដឹកនាំប្រទេសម៉ាឡេស៊ីឆ្ពោះ ទៅកាន់ដំណាក់កាលនៃការឆ្លងរាលដាលក្នុងតំបន់ដែរ ក៏មានភាពចាំបាច់ដូចគ្នាផងដែរនូវកិច្ចខិតខំប្រឹងប្រែងពីគ្រប់ឧស្សាហកម្មទាំងអស់ ក្នុងការប្រតិបត្តិគម្រោងផែនការនេះប្រកបដោយឧត្តមភាព។ ខ្ញុំសូមជំរុញឱ្យមានការពង្រឹងកិច្ចសហការឆ្លងដែនផ្នែកថែទាំសុខភាពកាន់តែប្រសើរឡើង និងលើកទឹកចិត្តឱ្យមានកិច្ចសហការ រវាងប្រទេសនានាកាន់តែប្រកបដោយប្រសិទ្ធភាព នៅក្នុងការផ្តល់សេវាថែទាំសុខភាពកាន់តែមាននិរន្តរភាព ជាងនៅទូទាំងពិភពលោក»

ក្នុងនាមជាទីភ្នាក់ងារដែលទទួលអាណត្តិ ក្នុងការអភិវឌ្ឍជាបន្តបន្ទាប់នូវវិស័យឧស្សាហកម្មទេសចរណ៍ ថែទាំសុខភាព MHTC សម្លឹងឆ្ពោះទៅជំរុញនូវភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនកាន់តែរឹងមាំថែមទៀត ដែលជាកត្តាជោគជ័យមិនអាចប្រកែកបាន នៅពីក្រោយភាពរីកចម្រើនរបស់ Malaysia Healthcare។ នៅពេលដែលរដ្ឋាភិបាលបន្តវិនិយោគលើឧស្សាហកម្មនេះ ក្រុមប្រឹក្សាបានចាប់ដៃគូ ជាមួយតួអង្គសំខាន់ៗពី វិស័យឯកជន ដូចជាការថែទាំសុខភាព សុខុមាលភាព បដិសណ្ឋារកិច្ច ទេសចរណ៍ ការដឹកជញ្ជូន និងលើសពីនេះ ដែលនៅតែរក្សាជំហរឥតងាករ៉េ ក្នុងការបន្តធ្វើឱ្យឧស្សាហកម្មនេះមានការរីកចម្រើន។

គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ គឺជាគោលការណ៍ណែនាំពិសេសមួយ ដើម្បីស្តារវិស័យឧស្សាហកម្មនេះឆ្ពោះទៅរកដំណាក់កាល នៃការឆ្លងរីករាលដាលក្នុងតំបន់ដោយផ្អែកលើភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជនដែលស្តែងឱ្យឃើញតាមរយៈការគាំទ្រ នូវកំណើនរបស់ Malaysia Healthcare រហូតមកទល់ពេលនេះ។ ភាពជោគជ័យជាបន្តបន្ទាប់របស់ Malaysia Healthcare ស្តែងឱ្យឃើញច្បាស់តាមរយៈការអនុញ្ញាត ឱ្យតួអង្គក្នុងវិស័យឧស្សាហកម្មដឹកនាំ តួនាទីរៀងៗខ្លួនប្រកបដោយភាពល្អឥតខ្ចោះស្របតាមគម្រោងផែនការនេះ។

គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ នឹងត្រូវអនុវត្តជាពីរដំណាក់កាលសំខាន់ៗ ដោយផ្តោតជាចម្បងលើបទពិសោធន៍នៃដំណើរទេសចរថែទាំសុខភាព៖ ដំណាក់កាលស្តារឡើងវិញ (២០២១-២០២២)៖ - ពង្រឹងការយល់ដឹងអំពីការផ្តល់សេវាគុណភាពលំដាប់ពិភពលោករបស់ Malaysia Healthcare និងលើកកម្ពស់បទពិសោធន៍អ្នកជម្ងឺតាមរយៈការខិតខំប្រឹងប្រែងផ្នែកឌីជីថល។

2. ដំណាក់កាលស្ថាបនាឡើងវិញ (២០២៣-២០២៥)៖ តួអង្គក្នុងវិស័យឧស្សាហកម្មក្នុងការធ្វើការរួមគ្នា ដើម្បីបង្កើនការយល់ដឹងអំពីការផ្តល់សេវាចំណែកទីផ្សាររបស់ Malaysia Healthcare ដូចជា មណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia) មណ្ឌលជំងឺបេះដូងអាស៊ី (Cardiology Hub of Asia) និងមជ្ឈមណ្ឌលថែទាំមហារីក (Cancer Care Centre) ដ៏ល្អឥតខ្ចោះ។

MHTC ក៏កំពុងបង្កើតកម្មវិធីមន្ទីរពេទ្យទេចរណ៍ វេជ្ជសាស្ត្រឈានមុខគេ (Flagship Medical Tourism Hospital) ផងដែរដើម្បីបន្តពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ី ជាគោលដៅថែទាំសុខភាពឈានមុខគេ ក៏ដូចជា ធ្វើការអភិវឌ្ឍប្រទេសម៉ាឡេស៊ីក្លាយ ទៅជាគោលដៅនៃការរស់នៅពេលចូលនិវត្តន៍។

សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងផែនការ ឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ សូមទាញយកតាមរយៈគេហទំព័ររបស់ MHTC៖ https://www.mhtc.org.my/malaysia-healthcare-travel-industry-blueprint/