(ភ្នំពេញ)៖ ក្រុមហ៊ុន Prince Security Service (PSS) ដែលជាសមាជិកនៃព្រីនស៍ ហូលឌីង គ្រុប កាលពីថ្ងៃចុងសប្តាហ៍មុននេះ បានរៀបចំនូវពិធីបុណ្យ Halloween តាមលំនាំខ្សែភាពយន្ត «Squid Game» ដែលជាប្រភេទរឿងភាគកូរ៉េបានកំពុងចាក់បញ្ចាំងនៅក្នុង Netflix ហើយរឿងនេះ ក៏កំពុង វាយលុកទីផ្សារ នៅលើពិភពលោកយ៉ាងខ្លាំងក្លាផងដែរ។
ជាមួយប្រជាប្រិយភាពនៃ Squid Game នេះ ក្រុមហ៊ុន Prince Security Service បានបំផុស គំនិតអំពីការស្លៀកពាក់តាមលំនាំតួអង្គក្នុងរឿង ដោយបានរៀបចំឱ្យបុគ្គលិកសន្តិសុខរបស់ខ្លួន ស្លៀកពាក់ឈុតឆ្មាំការពារ ដែលមានពណ៌ក្រហម អមដោយផ្ទាំងរូបភាពតុក្កតាមនុស្សយន្ត «Red Light, Green Light» ដ៏ល្បីល្បាញ ដើម្បីរង់ចាំទទួលស្វាគមន៍ទៅកាន់ភ្ញៀវរបស់ពួកគេ។
ពិធីបុណ្យ Halloween ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Prince Security Service បាន ប្រារព្ធឡើងនៅក្នុងភោជនីយដ្ឋានកូរ៉េមួយកន្លែង ដែលមានទីតាំងនៅម្តុំបឹងកេងកង១។ ក្រុមហ៊ុនបានអញ្ជើញ អ្នកសារព័ត៌មានក្នុងស្រុកចូលលេង ដើម្បីប្រកួតប្រជែងលេងល្បែងកំសាន្តដ៏ល្បីនេះ ដែលត្រូវបានដកស្រង់ចេញពីសាច់រឿង ដូចជាវគ្គ ទាយ គ្រាប់ ឃ្លី (Marbles Scene) និងវគ្គចាក់បន្ទះស្ករ (Sugar Honeycombs Scene)។
អ្នកចូលរួមម្នាក់ៗបានចូលរួមលេងល្បែងកំសាន្តនេះ ដែលចំនួនពីរជុំនៃប្រកួត គឺជុំទី១ អ្នកចូលរួមគឺត្រូវចាប់ដៃគូរ ដែលសរុបមាន៥គូ ដើម្បីលេងទាយគ្រាប់ឃ្លី តាមរយៈការប៉ាវដើម្បីជម្រុះយកតែ៥នាក់ក្នុងចំណោមអ្នកចូលរួមលេង១០នាក់ដើម្បីជ្រើសរើសយកទៅលេងជុំទីពីរ គឺការប្រកួតចាក់បន្ទះស្ករ ។
ក្នុងចំណោមអ្នកដែលបានជម្រុះ៥នាក់ អ្នកដែលគូររូបឱ្យទៅតាមនំបន្ទះស្ករមុនគេត្រូវបានចាត់ទុកថាជាអ្នកឈ្នះ នឹងទទួលបានរង្វាន់ជា ទឹកប្រាក់ ត្រឡប់ ទៅផ្ទះ។ សម្រាប់អ្នកឈ្នះគឺបានចំណាយពេលតិចជាង២នាទី ដោយ បានគូររូបលើនំជារាងបញ្ចកោណ។
ផ្ទុយពីវិធីសាស្រ្តនៃការផ្តល់រង្វាន់ និងការដាក់ទណ្ឌកម្ម តាម លំនាំសាច់រឿងដើម អ្នកចូលរួមនៅក្នុងកម្មវិធី PSS Halloween មិនចាំបាច់ប្រកួតប្រជែងដើម្បីបន្តជីវិត របស់ ពួកគេនោះទេ។ អ្នកឈ្នះក្នុងការប្រកួតប្រជែង គឺនឹង ទទួលបានទឹកប្រាក់ ៤៥៦០០០ រៀល ត្រលប់ទៅផ្ទះវិញ។ ការលេងកំសាន្តនេះ គឺមិនមែនជាការផ្លាស់ប្តូរជីវិតជាមួយនឹងទឹកប្រាក់ ៤៥.៦ ពាន់លានវ៉ុនដូចក្នុងសាច់រឿង នោះទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Prince Security Service សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Prince Security Service។ សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ ហូលឌីង គ្រុប សូមចូលទៅកាន់គេហទំព័រwww.princeholdinggroup.com ៕