(ភ្នំពេញ)៖ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ របស់ធនាគារអេស៊ីលីដា បានលើកឡើងថា ធនាគារ អេស៊ីលីដា ជាធនាគារដែលបម្រើអតិថិជន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវ ធនាគារចាត់ទុកអតិថិជនជាដៃគូអាជីវកម្ម ដែលមិនអាចខ្វះគ្នាបាន។

លោកស្រី សុខ សោភា បានឲ្យដឹងថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត បម្រើអតិថិជនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ទទួលខុសត្រូវ ដោយការស្តាប់អតិថិជន ហើយបំពេញតម្រូវការជូនអតិថិជន ដោយយកចិត្តទុកដាក់ រាល់បញ្ហារបស់អតិថិជន ធនាគារតែងតែយកមកដោះស្រាយ ជូនពួកគាត់ភ្លាមៗប្រកបដោយគុណធម៌ ធនាគារចាត់ទុកអតិថិជនជាដៃគូអាជីវកម្មដែលមិនអាចខ្វះគ្នាបាន»

លោកស្រីបានបន្ដថា ធនាគារមានធនធានប្រកបដោយជំនាញ តាមមុខងារតួនាទីជាអ្នកប្រឹក្សាយោបល់ ជូនអតិថិជនលើដំណើការអាជីវកម្មរបស់ពួកគាត់ ឲ្យទទួលបានជោគជ័យ ធនាគារយើងប្រកាន់យកទស្សនៈ អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា។

លោកស្រីបញ្ជាក់ថា «ការពិតក្នុងនាមជាអ្នកបម្រើអតិថិជនពិតណាស់ថា យើងមិនអាចដឹងពីកម្រិតថា តើអតិថិជនពេញចិត្តនឹងការបម្រើសេវាកម្មកម្រិតណានោះទេ មានតែអតិថិជនទេដែលអាចវិនិច្ឆ័យពី គុណភាពនៃការបម្រើសេវាកម្មបាន កន្លងមកធនាគារទទួលបានសំណូមពរអតិថិជនច្រើនជាង ការត្អូញត្អែរ ឬអាក់អន់ចិត្ត ជាមួយសេវាកម្មរបស់ធនាគារ»

លោកស្រីបន្ថែមថា គិតដល់បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានបទពិសោធន៍បម្រើសេវាកម្មហិរញ្ញវត្ថុជិត៣០ឆ្នាំហើយ ក្នុងនោះក៏មានការបម្រើជូនអតិថិជន-សាធារណជន មានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ហើយបន្តអភិវឌ្ឍន៍ឥតឈប់ឈរ ក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយ។

សូមជម្រាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជខ្មែរចំណាស់នាំមុខមួយនៅកម្ពុជា ដែលមានទស្សនៈ និងបេសកកម្ម ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ និងផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគហ៊ុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។

ធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត។

ធនាគារ អេស៊ីលីដា មានការិយាល័យទំនាក់ទំនង សម្រាប់អតិថិជនមានចម្ងល់ ឬសំណូមពរផ្សេងៗ បម្រើ២៤ម៉ោង ដោយទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ [email protected]