(ក្រុងរ៉ូម)៖ Zlatan Ibrahimovic នៅពេលនេះរូបលោកបានរកគ្រាប់ស៊ុតបញ្ចូលទីចំនួន ៤០០គ្រាប់ហើយក្នុងលីគ នាមជាកីឡាករបាល់ទាត់អាជីព បន្ទាប់ពីការស៊ុតបាន ១គ្រាប់ក្នុងក្នុងជ័យជម្នះដែលក្លិប AC Milan យកឈ្នះម្ចាស់ផ្ទះ AS Roma ២-១ ក្នុងលីគបាល់ទាត់កំពូលអ៉ីតាលី Serie A នៃសប្តាហ៍ទី១១ ជើងទី១ ប្រចាំរដូវកាលនេះ។

បុរសដែលមានកម្ពស់ខ្ពស់ វ័យ ៤០ឆ្នាំ Zlatan បានបើការនាំមុខឲ្យក្រុម AC Milan នៅទឹកដីគូប្រជែង Roma ដោយការស៊ុតបាល់ (Free Kick) នៅនាទី២៥ ហើយមិត្តរួមក្រុម Kessie រកបាននៅនាទី៥៧ ដោយស៊ុតបាល់ពិន័យ ១១ម៉ែត្រ ខណៈក្រុមម្ចាស់ផ្ទះ Roma រកបាន ១គ្រាប់នៅនាទីចុងម៉ោង៩០+៣ ដោយកីឡាករ El Shaarawy ក្រោយពេលក្រុមភ្ញៀវនៅសល់គ្នា ១០នាក់លើកទីលានដែល Hernandez ទទួលបានកាតក្រហម។

បច្ចុប្បន្នក្លិប AC Milan កំពុងឈរលេខរៀងទី២ ក្រោយរកបាន ៣១ពិន្ទុស្មើជាមួយក្លិបកំពូលតារាងលីគ Napoli បណ្តោះអាសន្ន ដែលមានក្លិបការពារតំណែងជើងឯក Inter Milan រកបាន ២៤ពិន្ទុ ហើយក្លិប Roma មានត្រឹម ១៩ពិន្ទុស្មើជាមួយក្លិប Atalanta ដែលសុទ្ធជាក្លិបឈរតំណែងកំពូល ៥ក្លិបក្នុងតារាងលីគ ខណៈគិតត្រឹមពេលនេះកីឡាករខ្សែប្រយុទ្ធចាស់វស្សា Zlatan ស៊ុតបាន ៣១គ្រាប់ហើយជាមួយក្លិប AC Milan គ្រប់កម្មវិធីប្រកួត៕