(ភ្នំពេញ)៖ ព្រឺត្តិការណ៍បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ជាតិ) បានវិលត្រឡប់មកវិញហើយ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២១ សប្តាហ៍ក្រោយនេះ ដោយមាន ១៦ក្រុមចូលរួមប្រកួត។
សម្រាប់ការប្រកួតនៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រួមមាន៖
១៖ វិសាខា Vs ខេត្តបន្ទាយមានជ័យ
២៖ ណាហ្គា Vs នគរបាលជាតិ
៣៖ ភ្នំពេញក្រោន Vs មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ
៤៖ ព្រះខ័នរាជស្វាយរៀង Vs កោះកុងអេហ្វស៊ី។
រីឯការប្រកួតនៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វិញរួមមាន៖
១៖ បឹងកេត Vs សូលទីឡូអង្គរ
២៖ អង្គរថាយហ្គឺរ Vs ព្រៃវែងអេហ្វស៊ី
៣៖ កងយោធពលខេមរភូមិន្ទ Vs អគ្គិសនីកម្ពុជា
៤៖ គិរីវង់សុខសែនជ័យ Vs អាស៊ីអឺរ៉ុប យូណាយធីត
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតបើកឆាកនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ លើកទី១៥ ថ្នាក់ជាតិ ក្រុមជើងឯកចាស់វិសាខា នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងទឹកដីនៃកីឡដ្ឋាន ព្រីសន៍ វេលាម៉ោង ៣៖៣០រសៀល៕