(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាជាច្រើនមានទំនោរចង់មានលំនៅដ្ឋានផ្ទាល់ខ្លួនមួយសម្រាប់រស់នៅ ជាជាងការរស់នៅក្នុងផ្ទះជួល ស្របពេលដែលចំនួនខុនដូ និងផ្ទះស្អាតៗជាច្រើនកំពុងរីកដុះដាលគ្រប់ទីកន្លែង ពិសេសតំបន់ជាយក្រុង និងជុំវិញរាជធានីភ្នំពេញជាដើម។ ជាមួយគ្នានេះ មនុស្សមួយចំនួនកំពុងមានការពិបាកក្នុងការសម្រេចចិត្តថាត្រូវទិញផ្ទះ ឬទិញខុនដូ និងធ្វើយ៉ាងណាដើម្បីឲ្យអចលនទ្រព្យរបស់លោកអ្នក ទិញហើយមិនខកចិត្ត។

ខាងក្រោមនេះ ជាមូលហេតុធំៗ២ ដែលអ្នកគួរទិញខុនដូ ជាជាងអចលនទ្រព្យផ្សេងៗ៖

១៖ ទីតាំង

ខុនដូស្ទើរតែទាំងអស់មានទីតាំងស្ថិតនៅកណ្ដាលក្រុង ជាតំបន់ទីប្រជុំជនប្រមូលផ្តុំមនុស្សរស់នៅច្រើន ដែលបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅបំពេញការងារ ឬ ការងារមុខជំនួញដោយមិនចំណាយពេលយូរ និងថវិការច្រើននោះឡើយ។ ដោយឡែកអចលនទ្រព្យមួយចំនួនផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននេះ ភាគច្រើនមានទីតាំងស្ថិតនៅជាយក្រុង និងមិនស្ថិតលើផ្លូវធំឡើយ។ មួយវិញទៀត ការរស់នៅខុនដូមានសុវត្ថិភាពជាង ដោយមានបំពាក់កាមេរ៉ាគ្រប់ទីកន្លែង និងមានសន្តិសុខយាមកាមគ្រប់ពេលវេលាផងដែរ។

២៖ សេវាសាធារណៈ
ការរស់នៅខុនដូទទួលបានសេវាសាធារណៈល្អជាង ដោយសារតែវាស្ថិតនៅកណ្ដាលក្រុង មិនងាយជួបបញ្ហាដាច់ភ្លើង ឬដាច់ទឹកនោះឡើយ។ មិនតែប៉ុណ្ណោះ ក៏មានសេវាសាធារណៈផ្សេងៗដូចជា មន្ទីរពេទ្យ សាលារៀន និងការកំសាន្តផ្សេងៗ គឺក្នុងក្រុងមានលក្ខណៈល្អប្រសើរជាង។
ខុនដូអាចជាជម្រើសសម្រាប់អ្នកដែលមិនសូវមានសមាជិកគ្រួសារច្រើន ឬជាអ្នកទិញផ្ទះលើកដំបូងដែលមិនសូវមានលុយគ្រប់គ្រាន់។ ទោះជាយ៉ាងណា ខុនដូមានអត្ថប្រយោជន៍ក្នុងការចំណាយអស់តិចដើម្បីថែទាំ។ ចំណុចមួយនេះក៏អាចជាការទាក់ទាញសម្រាប់មនុស្សដែលមានវ័យចាស់មិនសូវចង់ធ្វើការងារផ្ទះច្រើន។

ក្នុងនោះដែរ តំបន់បឹងកេងកង ១ ក៏បានក្លាយជាស្នូលមួយក្នុងរាជធានីភ្នំពេញ ជាមួយសកម្មភាពយ៉ាងសំបូរបែប និងភាពងាយស្រួលក្នុងការធ្វើដំណើរបំពេញកិច្ចការងារ ឬទៅធ្វើការ។ ក្នុងនោះក៏មានគម្រោងអាគារខុនដូមួយដែលកំពុងមមាញឹកសាងសង់ ដែលមានទំហំអាគារសរុប ២០ ០៨៦ ម៉ែត្រការ៉ែ និងមានកម្ពស់ ៣៨ជាន់ នោះគឺ អាគារខុនដូលំដាប់ផ្កាយ៥ The FLORA Suites។

ខុនដូប្រណិតលំដាប់ផ្កាយ ៥ The FLORA Suites នឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ នៅក្នុងតំបន់ បឹងកេងកង ១ ជាមួយនឹងការសាងសង់ដែលមានរចនាបទបែបអឺរ៉ុបភ្ជាប់នូវបច្ចេកវិទ្យាចុងក្រោយ ដែលផ្តល់ឲ្យអតិថិជនទទួលបានផាសុកភាព ក្នុងការរស់នៅដ៏សម្បូរបែប។ អាគារខុនដូនេះ នឹងផ្តល់ជូន ១៩៦បន្ទប់ក្នុងអគារតែមួយដែលមានចាប់ពីបន្ទប់គេង១ រហូតដល់បន្ទប់គេង ៤ ហៅថាវីឡាលើអាកាស រាល់បន្ទប់នីមួយៗមានបំពាក់គ្រប់គ្រឿងសង្ហារឹម និងបរិក្ខារទំនើបៗដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក សម្រាប់គ្រប់ក្រុមគ្រួសារដែលមានសមាជិកតិច ឬច្រើន ក្នុងនោះរួមទាំងអ្នកជំនួញដែលមកទស្សនៈកិច្ច ឬមកបំពេញកិច្ចការរយៈពេលយូរផងដែរ។

មិនត្រឹមតែទីតំាងល្អប៉ុណ្ណោះទេគឺ គ្រប់យ៉ាងក្នុងអាគារតែមួយដែលបានភ្ជាប់មកជាមួយនូវ ចំណតរថយន្តស្វ័យប្រវត្តិ អាងហែលទឹក សួនច្បារ កន្លែងហាត់ប្រាណ Sky Restaurant Sky Bar Sky Pavilion និងSky Club ថែមទៀត។

ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ខុនដូ ឌឹ ផ្លរ៉ា ស្វីត សូមផ្តល់ជូនប្រម៉ូសិនដ៏អស្ចារ្យជូនលោកអ្នក
រាល់ការទិញគ្រប់ប្រភេទយូនីតខុនដូទាំងអស់ នឹងទទួលបានកញ្ចប់ផ្ទះឆ្លាតវៃ Smart Home បំពាក់ជូនក្នុងបន្ទប់យូនីតខុនដូភ្លាមៗ៖

* ផ្តល់ជូនគ្រឿងសង្ហារឹមរួចជាស្រេច
* បញ្ចុះតម្លៃពិសេសរហូតដល់ ៣០ភាគរយ
* បង់ឥតការប្រាក់ ០ភាគរយ រយៈពេល ៣៦ខែ
* សូមអញ្ជើញរួសរាន់ឡើង កុំឲ្យឱកាសចំណាញដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ការផ្តល់ជូននេះមានត្រឹមបំណាច់ខែវិច្ឆិកាតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
* លេខទូរសព្ទ 092 888 000 / 096 888 0000
* ហ្វេសប៊ុកផេក The FLORA Suites
* អ៉ីនស្ត្រាក្រាម theflorasuites
* តេឡេក្រាម The FLORA Suites
* យូធូប The FLORA SUITES
* ទីតាំងគម្រោង Google Map http://bit.ly/2YCzKk7

សូមទស្សនាវីដេអូ៖ https://youtu.be/oKPcWdES54E