(ព្រះសីហនុ)៖ ឆ្លៀតក្នុងឱកាសដែលរាជរដ្ឋាភិបាលបើកសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម និងការទទួលអ្នកទេសចរវ៉ាក់សាំងក្នុងក្រុងព្រះសីហនុឡើងវិញនោះ ខុនដូរដ៏ប្រណិតស្ថិតនៅកណ្តាលក្រុងព្រះសីហនុ ហើយជិតឆ្នេរសុខា «D’Seaview» បានបើកកម្មវិធីលក់ពិសេសផងដែរ។

កម្មវិធីពិសេសនៃការលក់នេះ គឺមានការបញ្ចុះតម្លៃ ១០ភាគរយ និងផ្តល់លក្ខខណ្ឌបង់ប្រាក់ត្រឹមតែជាង ១ពាន់ដុល្លារប៉ុណ្ណោះ ក្នុងមួយខែដោយគ្មានការប្រាក់សម្រាប់ឆ្នាំដំបូង និងបង់រំលួសរហូតដល់ ១០ឆ្នាំំ ជាមួយម្ចាស់គម្រោងផ្ទាល់ សម្រាប់ការទិញយកបន្ទប់ (យូនីត) នីមួយៗ របស់ខុនដូ «D’Seaview»។

អគារខុនដូ «D’Seaview» ជាខុនដូដែលបានសាងសង់រួចរាល់ជាស្ថាពរ តាំងពីដើមឆ្នាំ២០២០ មានទីតាំងនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្បែរឆ្នេរសុខា របស់ក្រុមហ៊ុន PH One Development (Cambodia) Limited និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីរបស់ប្រទេសសឹង្ហបុរី «ហុង ឡៃ ហួត គ្រុប លីមីត»។ ខុនដូ D’Seaview មានកំពស់រហូតដល់ ២៨ជាន់ ហើយមានបន្ទប់ ៧៣៧យូនីត រួមជាមួយបរិក្ខាទំនើបៗដូចអាងហែលទឺក ក្លឹបហាត់ប្រាណ និងកន្លែងចតឡានធំទូលាយ។

តំណាងក្រុមហ៊ុន លោក លេងឃាង បានឱ្យដឹងថា ការផ្តល់ជូននេះ គឺពិសេសណាស់សម្រាប់អតិថិជនទូរទៅ ដែលមានបំណងចង់មានលំនៅដ្ឋាននៅក្នុងខេត្តមាត់សមុទ្រមួយនេះ សម្រាប់ធ្វើការវិនិយោគ និងស្នាក់់នៅលំហែកាយនាចុងសប្តាហ៍ ព្រោះថា ខេត្តព្រះសីហនុ បានអភិវឌ្ឍន៍ខ្លួនយ៉ាងទំនើបស៊ីវីល័យ ជាមួយអគារខ្ពស់ៗ វីថីធំៗ ស្អាត ឆ្នេរស្អាត សុវត្ថិភាពខ្ពស់។

អតិថិជនអាចទាក់ទងផ្ទាល់ទៅកាន់ភ្នាក់ងារលក់តាមរយៈលេខទូរសព្ទ័ ០៧៦ ៧៦៨ ៩០៩០ និង ០៧៦ ៧៦៨ ៩១៩១ ឬអញ្ជើញមកកាន់ទីតាំងអគារខុនដូផ្ទាល់ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ៕