(ភ្នំពេញ)៖ តារាចម្រៀង និងអ្នកនិពន្ធបទភ្លេង ដ៏ល្បីមួយរូបនៅកម្ពុជា ចិត្ត កញ្ចនា បានបញ្ចេញនូវអារម្មណ៍រំភើប និងស្ញប់ស្ញែងចំពោះសង្វាក់ផលិតកម្មស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ និងទឹកបរិសុទ្ធ កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយពេលរូបនាង ចំណាយពេលមួយថ្ងៃដើរទស្សនកិច្ចរោងចក្រដែលស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

តារាស្រីវ័យក្មេង និងពោរពេញដោយទេពកោសល្យរូបនេះ បាននិយាយក្នុងកម្មវិធី A Day With The Best ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «គិតទៅផលិតផលនីមួយៗមិនខុសពីបទចម្រៀងនាងខ្ញុំនោះទេ។ ទម្រាំបានមួយបទៗត្រូវចំណាយពេលសិក្សា ដាក់អារម្មណ៍មនោសញ្ចេតនា និងទំនួលខុសត្រូវខ្ពស់ ដើម្បីទទួលបានបទចម្រៀងមួយមានគុណភាពខ្ពស់សម្រាប់អ្នកស្តាប់។ យើងធ្លាប់តែញ៉ាំភេសជ្ជៈ យើងគិតថាធម្មតាៗ តែដល់ពេលយើងមកមើលការផលិតផ្ទាល់ទើបដឹងថាអស្ចារ្យប៉ុណ្ណា! រោងចក្រស្ដង់ដារលំដាប់អន្តរជាតិ ធានាបានគុណភាព THE BEST សម្រាប់អ្នកគាំទ្រ»

ការលាត់មាត់សរសើររបស់តារាដែលមានទឹកដមសំឡេងយ៉ាងពិរោះរូបនេះ គឺក៏ព្រោះតែ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនស្រាបៀរ និងភេសជ្ជៈលំដាប់អន្តរជាតិល្អបំផុតមួយនៅអាស៊ី ដែលប្រើប្រាស់ម៉ាស៊ីននិងប្រព័ន្ធស្វ័យប្រវត្តិទំនើបចុងក្រោយបំផុតនាំចូលពីអាល្លឺម៉ង វត្ថុធាតុដើមល្អបំផុតនាំចូលពីអឺរ៉ុប ព្រមទាំងបុគ្គលិកជំនាញមានបទពិសោធខ្ពស់។ ហើយគ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្មត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតតាមបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើឱ្យផលិតផលរបស់ក្រុមហ៊ុនធានាបាននូវគុណភាពល្អបំផុត។

គួរបញ្ជាក់ថា «A Day With The Best» ជាកម្មវិធីវីដេអូស៊េរីនៃជំនួបរវាងអ្នកផលិតស្រាបៀរល្អបំផុតឬ BEST BREW MASTER និងតារាល្អបំផុតមកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីកររួមគ្នាដោយបង្ហាញភាពអស្ចារ្យដល់អ្នកគាំទ្រ ដែលនាំមកជូនដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕

ដើម្បីជ្រាបកាន់តែច្បាស់នៃដំណើរទស្សនកិច្ចរបស់ ចិត្ត កញ្ចនា សូមទស្សនាវីដេអូ ខាងក្រោមនេះ៖ https://youtu.be/hPsRe-QKGIw

ដើម្បីទស្សនាវីដេអូផ្សេងទៀតនៃកម្មវិធីនេះ សូមចុច like ហ្វ៊េសប៊ុកផេក និង subscribe YouTube របស់ស្រាបៀរ កម្ពុជាមានដូចខាងក្រោម៖
ហ្វ៊េសប៊ុកផេក Cambodia Beer: https://www.facebook.com/cambodiabeer
YouTube Cambodia Beer: https://www.youtube.com/c/CambodiaBeerTheNextTasteofCool