(លីសបោន)៖ ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Diogo Jota ត្រូវបានដកចេញការប្រកួតវគ្គជម្រុះ World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដែលត្រូវប៉ះនឹងក្រុមលុចសំបួ និងបានដកចេញពីក្រុមជម្រើសជាតិផងដែរ ដោយសារបញ្ហារបួស, នេះបើតាមការបញ្ជាក់ ពីសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

Jota វ័យ២៤ឆ្នាំ មិនបានបង្ហាញខ្លួន ក្នុងការប្រកួតមិត្តភាព ឈ្នះ៣-០ របស់ក្រុមព័រទុយហ្គាល់ លើក្រុមកាតា កាលពីចុងសប្តាហ៍កន្លងទៅនោះទេ។

ព័រទុយហ្គាល់ កំពុងឈរនៅលំដាប់ទី២ ក្នុងពូល A ជាមួយនឹង១៣ពិន្ទុក្នុងដៃ, ឈរនៅពីក្រោយក្រុមកំពូលស៊ែប៊ី។

ព័រទុយហ្គាល់ នឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវលុចសំបួ ដែលកំពុងឈរនៅលំដាប់ថ្នាក់ទី៣ក្នុងពូល នាយប់ថ្ងៃអង្គារនេះ៕