(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា គូរចុងក្រោយគេ ប្រចាំសប្តាហ៍ទី១៨ នៃជេីងទី២ ក្រុមអគ្គិសនីកម្ពុជា ត្រូវទទួលភ្ញៀវ សូលទីឡូអង្គរ នៅ ថ្ងៃពុធទី០៦ ខែតុលា ឆ្នាំ២០២១ នៅក្នុងទឹកដីនៃកីឡដ្ឋាន អគ្គិសនីកម្ពុជា នាម៉ោង ១៥៖៣០នាទី រសៀល។

គួររំលឹកផងដែរថា ក្រុមអគ្គិសនីកម្ពុជា កាលពីសប្តាហ៍ទី១៧ បានលេងស្មេីជាមួយក្រុមខេត្តព្រៃវែង និងចែកគ្នាបានម្នាក់១ពិន្ទុ ក្នុងលទ្ធផល ០-០ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា កន្លងទៅ នៃទឹកដីកីឡដ្ឋាន ខេត្តព្រៃវែង ។ អគ្គិសនីកម្ពុជា ឆ្លងកាត់១៤ប្រកួតកន្លងមកនេះ ឈ្នះ៣ដង ស្មេី២ដង និងចាញ់៩ដង និងបានឈរនៅចំណាត់ថ្នាក់លេខ១១ និងមាន១១ពិន្ទុ។

រីឯក្រុមសូលទីឡូអង្គរវិញ កាលពីសប្តាហ៍ទី១៧ បានលេងចាញ់ ម្ចាស់ផ្ទះនគរបាលជាតិ ក្នុងលទ្ធផល១-០ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា កន្លងទៅ ។ សូលទីឡូអង្គរ ឆ្លងកាត់១៣ប្រកួតកន្លងមកនេះ ឈ្នះ១ដង ស្មេី២ដង និងចាញ់១០ដង និងឈរនៅបាតតារាងលេខ១៣ មាន៥ពិន្ទុ៕