(ភ្នំពេញ)៖ តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ទើបតែបញ្ចេញ MV ចម្រៀងថ្មីរបស់ខ្លួន ក្រោមចំណងជើងថា «ទ្វារបេះដូង» ខណៈចម្រៀងមួយបទនេះ ពេជ្រ សោភា មិនត្រឹមតែបង្ហើរសំនៀងរបស់ខ្លួនយ៉ាងពីរោះរណ្តំប៉ុណ្ណោះទេ ងាកមកទស្សនាប្លង់ថតក្នុងវីដេអូវិញ ពីមួយប្លង់ទៅមួយប្លង់ គឺបានរំលេចនូវទម្រង់សិល្បៈវប្បធម៌ខ្មែរជាច្រើន ទាំងសម្លៀកបំពាក់ ទេសភាពស្រុកស្រែយ៉ាងស្រស់ស្រាយ ប្រាសាទអង្គវត្ត និងល្ខោនខោលខ្មែរផងដែរ។
MV ចម្រៀងថ្មី «ទ្វារបេះដូង» ដែលជាស្នាដៃនិពន្ធទំនុកចម្រៀង និងទំនុងភ្លេច ដោយតារាចម្រៀង ពេជ្រ សោភា ផ្ទាល់តែម្តង។ អ្វីដែលពិសេស ការបំផុសនូវគំនិតស្រឡាញ់វប្បធម៌ជាតិ តាមរយៈការដាក់បញ្ចូលប្រាសាទអង្គវត្ត, ល្ខោនខោលខ្មែរ, សម្លៀកបំពាក់បុរាណខ្មែរ និងទេសភាពស្រុកខ្មែរ ព្រមទាំងឧបករណ៍ភ្លេងបុរាណខ្មែរក្នុងវីដែអូចម្រៀង គឺបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រមានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងក្លារផងដែរ។
ចង់ដឹងថាចម្រៀងមួយបទនេះពីរោះកម្រិតណា និងមានប្លង់ថតល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖