(ម៉ាឌ្រីដ)៖ បច្ចុប្បន្នការប្រកួតលីគតំបន់អឺរ៉ុបធំៗចំនួន៥ កំពុងតែឈានចូលដល់ជិតពាក់កណ្តាលជើងទី១ នៃការប្រកួតនីមួយៗ ហើយក៏បានប្រជែងរកគ្រាប់បាល់ទាត់ពីសំណាក់កីឡាករឆ្នើមៗប្រចាំលីគអេស្ប៉ាញ La Liga, Premier League របស់អង់គ្លេស, Bundesliga របស់អាល្លឺម៉ង់, Serie A របស់អ៉ីតាលី និង Ligue 1 របស់លីគបារាំង ក្នុងនោះមានតែ Karim Benzema តែម្នាក់គត់ ដែលស៊ុតបាន ៩គ្រាប់ត្រឹម ៨សប្តាហ៍នៃលីគរបស់ពួកគេបច្ចុប្បន្ន។

នេះជាស្ថិតិគ្រាប់ស៊ុតដែលកីឡាករឆ្នើមប្រចាំលីគនីមួយៗធ្វើបានរដូវកាលឆ្នាំ២០២១-២២ បណ្តោះអាសន្ន ដើម្បីឈានទៅរកពានរង្វាន់ស្បែកជើងមាស (European Golden Boot)។

១៖ Karim Benzema ស៊ុតបាន ៩គ្រាប់ជាមួយក្លិប Real Madrid នៃលីគអេស្ប៉ាញ La Liga ត្រឹមសប្តាហ៍ទី៨។
២៖ Mohammed Salah របស់ក្លិប Liverpool និង Jamie Vardy របស់ក្លិប Leicester City ស៊ុតបាន ៦គ្រាប់ស្មើគ្នានៃលីគអង់គ្លេស Premier League ត្រឹមសប្តាហ៍ទី៧។
៣៖ Ciro Immobile របស់ក្លិប Lazio និង Edin Dzeko របស់ក្លិប Inter Milan រកបាន ៦គ្រាប់ស្មើគ្នានៃលីគអ៉ីតាលី Serie A ត្រឹមសប្តាហ៍ទី៧។
៤៖ Jonathan David របស់ក្លិប Lille និង Gaetan Laborde របស់ក្លិប Montpellier/Rennes ស៊ុតបាន ៦គ្រាប់ស្មើគ្នានៃលីគបារាំង Ligue 1 ត្រឹមសប្តាហ៍ទី៩។
៥៖ Robert Lewandowski របស់ក្លិប Bayern Munich ហើយ Erling Haaland របស់ក្លិប Borussia Dortmund ស៊ុតបាន ៧គ្រាប់ស្មើគ្នា ហើយនៅពេលដែល Patrick Schick របស់ក្លិប Bayer Leverkusen ស៊ុតបាន ៦គ្រាប់នៃលីគអាល្លឺម៉ង់ Bundesliga ត្រឹមសប្តាហ៍ទី៧។

នេះជាលទ្ធផលបណ្តោះអាសន្ននៃរដូវកាលលីគឆ្នាំ២០២១-២០២២ ដ្បិតការប្រជែងនៅមិនទាន់បញ្ចប់នោះទេ ខណៈរដូវកាលមុន Robert Lewandowski បានឈ្នះពានរង្វាន់ស្បែកជើងមាស (European Golden Boot) នាមជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Bayern Munich ដែលស៊ុតបាន ៤១គ្រាប់ច្រើនជាងគេ៕