(តូក្យូ)៖ កីឡាការិនីវាយកូនបាល់ទោល Naomi Osaka បានធ្លាក់ទៅឈរនៅលេខរៀងទី១២ បណ្តោះអាសន្នវិញ នៅក្រៅពីតំបន់ Top-10 ក្រោយពេលធ្វើមិនបានល្អក្នុងរយៈចុងក្រោយនេះ។

Osaka ដែលមានវ័យទើបតែ ២៣ឆ្នាំនោះ បានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ French Open និង Wimbledon ក្នុងឆ្នាំ២០២១ បន្ទាប់ពីប៉ះទង្គិចផ្លូវចិត្តដ៏ធ្ងន់ធ្ងរកាលពីប្រកួត Tokyo Olympic ឆ្នាំ២០២១ នៅទឹកដីកំណើតរបស់ខ្លួននាខែកក្កដាកន្លងទៅ។

Osaka ជាអតីតកីឡាការិនីឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកផងដែរ ក្នុងនាមជាកីឡាការិនីដែលធ្លាប់ឈ្នះពាននៃកម្រិត Grand Slam បាន ៤ដងមកនេះ និងឈ្នះពាន US Open នៅអាមេរិកលើកដំបូងរបស់នាងកាលឆ្នាំ២០១៨ ផងដែរ ដោយពេលថ្មីៗនេះ នាងបានប្រកាសថា នឹងវិលចូលទីលានវិញហើយ៕