(អាមេរិក)៖ ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung ត្រូវបានគេរំពឹងថា នឹងប្រកាសបង្ហាញស្មាតហ្វូនត្រកូល Galaxy S22 ចំនួន៤ម៉ូដែលផ្សេងគ្នានៅដើមឆ្នាំ២០២២ ដើម្បីប្រជែងទីផ្សារជាមួយ iPhone 13 របស់ក្រុមហ៊ុន Apple។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា Samsung បានត្រៀម Galaxy S22 ចំនួន៣ម៉ូដែលគឺ Galaxy S22, Galaxy S22+ និង Galaxy S22 Ultra ដោយក្នុងនោះ Samsung បានផ្ចិតផ្ចង់មួយម៉ូដែលសម្រាប់វាយលុកទីផ្សារ និងរំពឹងថា ទទួលបានកំណើននៃការលក់ខ្ពស់។
ជាមួយគ្នានេះផងដែរ Samsung បានត្រៀម Galaxy S22 ទាំង៣ម៉ូដែលសរុបចំនួន ២០លានគ្រឿង សម្រាប់ចេញលក់នៅពេលដំបូង ប៉ុន្តែចំនួននេះបានទាបជាង Galaxy S21 ដែលមានរហូតដល់ ៣០លានគ្រឿង៕