(ភ្នំពេញ)៖ ខណៈបច្ចុប្បន្នមហាជន កំពុងតែចាប់អារម្មណ៍ ពីបញ្ហានាំគ្នាហូបរុក្ខជាតិដំបងយក្ស ពេញបណ្ដាញសង្គម ស្រាប់តែក្នុងនោះ ពិធីការិនី និងជាតារាសម្ដែងពោរពេញដោយសមត្ថភាព គឺអ្នកនាង គង់ ច័ន្ទស្រីមុំ បែរជាមកបង្អួតវីដេអូ ជ្រើសរើសទិញគ្រឿងសង្ហារឹមបិត ដោយមាស 24K ពីក្រុមហ៊ុន ថានី ដានី ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវផលិតផលពូក និងគ្រឿងសង្ហារឹមល្អៗផ្ដាច់មុខគេមកពីបរទេស។ ដ្បិតថានេះជាវីដេអូ ដែលអ្នកនាងប្រូម៉ូតឲ្យក្រុមហ៊ុន តែក៏ជួយឲ្យអ្នកនាងទទួលបានការចាប់អារម្មណ៍មិនអន់ដែរ បន្ទាប់ពីអ្នកនាង បានក្លាយជាតារាដែលមានឱកាសថត និង ប្រើប្រាស់ដោយផ្ទាល់ ជាមួយផលិតផលប្រណិតរបស់ក្រុមអភិជននេះ។
តំណែងរបស់អ្នកនាង បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារផលិតផលគ្រឿងសង្ហារឹម ដែលក្រុមហ៊ុន ថានី ដានី មានទីតាំងជាប់មន្ទីរពេទ្យសែនសុខ ជិតផ្សារដីហុយ តម្រូវឲ្យអ្នកនាងថតប្រម៉ូត គឺជាផលិតផលប្រណិតបិត ដោយសន្លឹកមាស 24K ដែលជាផលិតផលមានការចាប់អារម្មណ៍ក្នុងចង្កោមក្រុមអភិជន។ វត្តមានរបស់នាង កាន់តែធ្វើអោយអ្នកនាងលេចធ្លោ ក្នងនាមជាអ្នកផ្សព្វផ្សាយ ស្របពេលដែលក្រុមហ៊ុន ថានី ដានី បានបោះទុននាំចូលផលិតផលគ្រឿងសង្ហារឹម ដ៏ប្រណិតរបស់ប្រទេសអ៊ីតាលី បិតដោយសន្លឹកមាស 24K ដែលជាទីចាប់អារម្មណ៍នៅទូទាំងកម្ពុជា។ អ្នកនាងត្រូវបានគេអះអាងថា នឹងមាននាទីថតប្រូម៉ូតគ្រឿងសង្ហារឹម ដែលបិតដោយមាស 24K បែបនេះ ជាច្រើនម៉ូដ ជាច្រើនម៉ាកបន្ថែមទៀត ដើម្បីបង្ហាញពីប្រណិតភាពនៃការនាំចូលរបស់ក្រុមហ៊ុន ថានី ដានី។
អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន ថានី ដានី ជ្រើសរើសអ្នកនាង ឲ្យក្លាយជាផ្សព្វផ្សាយ ខណៈដែលផលិតផលគ្រឿងសង្ហារឹមប្រណិតៗ ហើយបិតដោយសន្លឹកមាស 24K របស់ក្រុមហ៊ុននេះ គឺជាផលិតផលថ្មី និងកំពុងឈានមុខគេនៅកម្ពុជា។ ផលិតផលនេះ គឺជាទីពេញនិយម និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការផ្គត់ផ្គង់តម្រូវការរបស់គ្រួសារក្រុមអភិជន ដែលត្រូវការតែងផ្ទះ ដោយភាពប្រណិត និងភាពថ្លៃថ្នូរ។
ផលិតផលនេះ ក៏នឹងជួយឲ្យនាងលេចធ្លោ ក្នុងនាមជាតារាផ្សព្វផ្សាយផងដែរ ដោយសារតែវីដេអូប្រូម៉ូតមួយ ត្រូវបានផលិតឡើងដោយស្តង់ដារខ្ពស់ ដែលកាន់តែជួយលើកសម្រស់ និង កេរ្តិ៍ឈ្មោះរបស់អ្នកនាង។ នៅលើផេករបស់ក្រុមហ៊ុន ថានី ដានី ក៏បង្ហាញពីរូបថត និង វីដេអូជាច្រើនជុំវិញសកម្មភាពផ្សព្វផ្សាយ របស់អ្នកនាងផងដែរ៕