(ភ្នំពេញ)៖ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រុមហ៊ុន បូទីកា សូមជូនពរឲ្យការធ្វើដំណើររបស់បងប្អូន ប្រកបដោយសុខសុវត្ថិភាព និងជៀសឲ្យផុតពីជំងឺទាំងពួង ជាពិសេសគឺជំងឺកូវីដ១៩ ហើយសូមអនុវត្តន៍នូវវិធានការ៣កុំនិង៣ការពារ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ក្រុមហ៊ុនបូទីកាបង្កើតឡើងនៅឆ្នាំ២០០៦ ដែលមកដល់ពេលនេះមានអាយុកាលជាង១៥ឆ្នាំ និងជាក្រុមហ៊ុនដែលមានជំនាញផ្នែកការពារជម្រាបទឹក ថ្នាំលាបផ្ទះ ពិដានម្នាងសិលា កាវតំណរអគារ គីមីសំណង់ ស៊ីម៉ង់ត៍បៀក ម្សៅបៀកគ្រប់ប្រភេទនិងផលិតផលជួសជុលសំណង់។

ក្រុមហ៊ុន បូទីកា មានដៃគូរសហការជាក្រុមហ៊ុនអន្តរជាតិ ដូចជា៖ ក្រុមហ៊ុន POLYGLASS ជាក្រុមហ៊ុនរបស់ប្រទេសអ៉ីតាលីដែលមានជំនាញផ្នែកកៅស៊ូអ៊ុត, ក្រុមហ៊ុន BOSTIK ជាក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលី ដែលមានជំនាញផ្នែកកាវ, ក្រុមហ៊ុន Evonik ជាក្រុមហ៊ុនរបស់ប្រទេសអាឡឺម៉ង់ដែលមានជំនាញផ្នែកគីមីលាយបេតុង, ក្រុមហ៊ុន GYPROC ជាក្រុមហ៊ុនរបស់ប្រទេសបារាំងដែលមានជំនាញផ្នែកពិដាន, ក្រុមហ៊ុន CORMIX ជាក្រុមហ៊ុនរបស់ប្រទេសថៃដែលមានជំនាញផ្នែកគីមីសំណង់។

ដោយសារភាពល្បីល្បាញរបស់ បូទីកា នោះបណ្ដាលឲ្យមានសំណង់សំខាន់ៗ បុរី សណ្ឋាគារ និងខុនដូ មួយចំនួនបានប្រើប្រាស់ផលិតផលបូទីកា ដែលមានដូចជា៖ រដ្ឋសភាជាតិ ក្រសួងផែនការ សសយក ក្រសួងផែនការ ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ សាលាខេត្តព្រៃវែង បុរីជីបម៉ុង បុរីសង្ឃឹមថ្មី តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ព្រលានយន្តហោះថ្មី សណ្ឋាគារម៉ារ៉ាយុត ប៉ារ៉ាមោនខុនដូ៕