(មីឡាន)៖ ក្លិបបាល់ទាត់ Inter Milan របស់អ៉ីតាលីបានខាតបង់ទឺកប្រាក់ទ្វេដងនៅក្នុងឆ្នាំហិរញ្ញវត្ថុ២០២០-២១ របស់ខ្លួនគិតត្រឹមតែមិថុនាមានដល់ទៅរហូតដល់ ២៤៦លានអឺរ៉ូ ដោយសារក្លិបនេះរងការវាយប្រហារយ៉ាងខ្លាំងដោយការរាលដាលពីជំងឺ COVID-19។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។
ប្រាក់ចំណូលរបស់ក្លិបបានធ្លាក់ចុះមកនៅត្រឹម ៣៦៥លានអឺរ៉ូ (៤២២.៨២លានដុល្លារ) ពី ៣៧២លានអឺរ៉ូកាលពីឆ្នាំមុន។
ក្លិបបានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនរំពឹងថា នឹងកាត់បន្ថយការខាតបង់របស់ខ្លួននៅក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ដោយសារការបើកពហុកីឡដ្ឋានឡើងវិញ។ ឥទ្ធិពលវិជ្ជមាននៃសកម្មភាពជួញដូរកីឡាករ និងកិច្ចសន្យាឧបត្ថម្ភថ្មីសំខាន់ៗជាសកល។
ដោយត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនលក់រាយរបស់ចិន Suning ក្លិបបានធានានូវកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានហិរញ្ញប្បទាន ពីមូលនិធិដែលគ្រប់គ្រងដោយក្រុមហ៊ុន Oaktree Capital Management នៅក្នុងខែឧសភា ដើម្បីជួយទ្រទ្រង់ក្លិប ទប់ទល់នឹងការរាលដាលនៃជំងឺកូវីដ-១៩៕