(ភ្នំពេញ)៖ CamID ជាកម្មវិធីមានមុខងារពិសេសៗ និងពេញនិយម ដែលអភិវឌ្ឍដោយ មិត្តហ្វូន។ CamID ប្រៀប ដូចជាលិខិតឆ្លងដែនឌីជីថលថ្មីមួយ សម្រាប់ចូលទៅកាន់វេទិកាឌីជីថល ផ្ដល់ការកម្សាន្តសម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ក្រៅប្រព័ន្ធ - ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ។

CamID App មានមុខងារពេញនិយមបំផុតចំនួន៣ ផ្ដល់ការកម្សាន្តដល់អ្នកប្រើប្រាស់ ជាមួយនឹងភាពយន្ត ហ្គេម និងកម្មវិធីកម្សាន្តដ៏សម្បូរបែបជាច្រើនទៀត និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង ការប្រើប្រាស់ទិន្នន័យរបស់ខ្លួន ប្រចាំថ្ងៃបានផងដែរ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានថ្លែងថា CamID App បើកទូលាយដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់ប្រព័ន្ធ រួមទាំងប្រព័ន្ធក្រៅពីមិត្តហ្វូនផងដែរ។

លោកបានបន្ដថា «អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់ប្រព័ន្ធអាចចុះឈ្មោះប្រើប្រាស់កម្មវិធីនេះបាន ប៉ុន្តែសម្រាប់អតិថិជនមិត្តហ្វូន នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត។ អតិថិជនមិត្តហ្វូនអាចប្រើប្រាស់ CamID App ជាមួយនឹងទិន្នន័យឥតគិតថ្លៃ រីឯអតិថិជនថ្មីរបស់មិត្តហ្វូន ដែលទើបតែដោនឡូត CamID App ក៏នឹងទទួលបានទិន្នន័យ1GB ដោយឥតគិតថ្លៃ»

CamID App ជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា ដែលផ្ដល់ដល់អ្នកប្រើប្រាស់នូវមាតិកាឌីជីថលដ៏ពេញនិយមបំផុត ដោយគ្មានការរំខានពីការផ្សាយពាណិជ្ជកម្ម ព្រមទាំងផលប្រយោជន៍ជាច្រើនផ្សេងទៀត។

មុខងារពិសេសនិងពេញនិយមបំផុតមួយចំនួនរួមមាន Cinema, eSport និង Metfone+ និងមុខងារជាច្រើនទៀត។ Cinema ជាមុខងារមើលភាពយន្តងាយស្រួលប្រើបំផុត ដែលអ្នកប្រើប្រាស់អាចមើលភាពយន្តច្រើនសម្បូរបែប និងពេញនិយម ដែលមានទាំងការបញ្ចូលសំឡេង ឬមានអក្សរបកប្រែជាភាសាខ្មែរ។

កម្មវិធី eSport មិនត្រឹមតែផ្ដល់នូវមាតិកាកីឡាអេឡិកត្រូនិកដ៏សម្បូរបែបប៉ុណ្ណោះនោះទេ ប៉ុន្តែជាសហគមន៍នៃអ្នកចូលចិត្ត និងស្រឡាញ់កីឡាអេឡិចត្រូនិកផងដែរ។

មុខងារពិសេសមួយទៀតរបស់ CamID គឺ Metfone+ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់គ្រងព័ត៌មានស៊ីមកាត សមតុល្យទឹកប្រាក់ និងប្រវត្តិនៃការកាត់ទឹកប្រាក់ ក្នុងគណនីរបស់ខ្លួន និងប្រើប្រាស់សេវាឌីជីថលជាច្រើនទៀតដោយសប្បាយរីករាយ។

មិត្តហ្វូនជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់ទីប្រជុំជន និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជា ជាង៩លាននាក់។

ស្របពេលជាមួយគ្នានេះ គោលដៅរបស់មិត្តហ្វូនក្នុងបណ្ដាឆ្នាំខាងមុខ ក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជាផងដែរ បច្ចុប្បន្នក្រុមហ៊ុនកំពុងផ្ដោតសំខាន់លើការផ្ដល់កម្មវិធីឌីជីថល កាន់តែច្រើនសម្បូរបែបថែមទៀតដូចជា eMoney សម្រាប់សេវាទូទាត់ប្រាក់តាមឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត៕