(ភ្នំពេញ)៖ សិស្សានុសិស្សដែលនឹងប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ ខាងមុខនេះ អាចដាក់ពាក្យសុំចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២ ឥឡូវនេះ។ ចំពោះនិស្សិតដែលមានបំណងផ្ទេរការសិក្សា ក៏អាចដាក់ពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែលមានកេរ្ដិ៍ឈ្មោះល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្រៀនដោយសាស្រ្តាចារ្យអាមេរិក មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត មកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត។
AUPP ផ្តល់មុខជំនាញធំៗរួមមាន៖
១. បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច
២. បរិញ្ញាបត្រផ្នែកច្បាប់
៣. បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន
៤. បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា
៥. បរិញ្ញាបត្រផ្នែកគ្រប់គ្រងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច
៦. បរិញ្ញាបត្រផ្នែកកិច្ចការសកល
៧. អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច
ដើម្បីលើកទឹកចិត្តដល់សិស្សឆ្នើមដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ៨០ កន្លែង ដោយក្នុងនោះរួមមាន ៥០ កន្លែងសម្រាប់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ១៥ កន្លែងសម្រាប់បរិញ្ញាបត្រផ្នែកកិច្ចការសកល និង ១៥ កន្លែងទៀតសម្រាប់បរិញ្ញាបត្រផ្នែកច្បាប់។
ចាប់ផ្តើមប្រឹក្សាយោបល់ទាក់ទងនឹងការអប់រំ និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩០-០២៣/ ០១២-២៦៦-៦៣១ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh ។
ទីតាំងអគារ៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕