(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic បានរៀបចំកម្មវិធីចាប់រង្វាន់ ជូនដល់អ្នកឈ្នះរង្វាន់ទាំង ៥០រូប នៃកម្មវិធីប្រូម៉ូសិនពិសេស បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង ផ្តល់ជូនអតិថិជននូវប័ណ្ណផ្សងសំណាងមួយសន្លឹក រាល់ការទិញម៉ាស៊ីនត្រជាក់មួយគ្រឿង ចាប់តាំងពីថ្ងៃទី១ ដល់ ៣១ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តាហាងសាខាដៃគូចែកចាយរបស់ក្រុមហ៊ុន Panasonic នៅទូទាំងប្រទេស ដូចជា ផ្សារទំនើបអ៊ីអនម៉ល ហាងណូជីម៉ា ក្រុមហ៊ុន KFour ក្រុមហ៊ុន Sunsimexco និងហាងលក់ផលិតផលអេឡិចត្រូនិក Bluetronics ទូទាំងប្រទេស។

រង្វាន់មានដូចជា ម៉ូតូ ៥ គ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់ ១០គ្រឿង ទូទឹកកក ១៥គ្រឿង និងទូរទស្សន៍ ២០គ្រឿង។

កម្មវិធីប្រូម៉ូសិនពិសេស បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង ចាប់ផ្តើមជាមួយនឹងការតាំងបង្ហាញម៉ាស៊ីនត្រជាក់ម៉ូដែល XU ស៊េរីថ្មីឆ្នាំ 2021 បំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានមុខងារប្រើប្រាស់ពិសេសៗគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដូចជា សមត្ថភាពកម្ចាត់បាក់តេរី និងមេរោគបានដោយបច្ចេកវិទ្យា nanoeX ពេញ 24ម៉ោង ដោយមានបំពាក់នូវឧបករណ៍ផលិត nanoeX ជំនាន់ថ្មី ដែលមានសមត្ថភាពអាចផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីល (ឬហៅថា រ៉ាឌីកាល់ OH) ដល់ទៅ 9.6 ទី្រលានក្នុងមួយវិនាទី។

គុណប្រយោជន៍របស់វា អាចទប់ស្កាត់មេរោគ បាក់តេរី និងការបំពុលផ្សេងៗដែលមាននៅក្នុងខ្យល់អាកាស ឬតោងស្អិតជាប់នៅលើគ្រឿងបរិក្ខារផ្សេងៗនៅក្នុងបន្ទប់ ថែមទាំងជួយកម្ចាត់ក្លិនមិនល្អ និងផ្តល់សំណើមដល់ស្បែក និងសរសៃសក់ទៀតផង។

ក្នុងនោះដែរ ក៏មានបច្ចេកវិទ្យា nanoe-G ដែលអាចចាប់និងកម្ចាត់ល្អងធូលីតូចៗ ទំហំ PM2.5 បានយ៉ាងមានប្រសិទ្ធភាព ហើយក៏មានបំពាក់ iAutoX ជាមួយសេនស័រសំណើម និងផ្លិតបក់ប្រភេទ Aerowings ថ្មី ឆ្លាតវៃជាងមុន។ ពិសេសមួយទៀតនោះ គឺបច្ចេកវិទ្យាទំនើប Eco+AI ដែលជួយផ្តល់ផាសុកភាព និងសន្សំថាមពលអគ្គិសនី រួមជាមួយនឹងភាពងាយស្រួលក្នុងការដំឡើង និងសេវាកម្មគួរជាទីពេញចិត្ត។ ម៉ាស៊ីនត្រជាក់ម៉ូដែល XU ស៊េរីថ្មីឆ្នាំ 2021 នេះក៏អាចភ្ជាប់កម្មវិធី Panasonic Comfort Cloud App សម្រាប់បញ្ជានិងត្រួតពិនិត្យម៉ាស៊ីនត្រជាក់ពីទូរស័ព្ទដៃរបស់អ្នក បានយ៉ាងរហ័ស និងងាយស្រួល។

ឈ្មោះអ្នកឈ្នះរង្វាន់មានដូចជា៖

* អ្នកឈ្នះម៉ូតូទាំង៥រូប៖ តែ អៃផល្លា, តិច ស្រ៊ុន, Nika Electronic, ផង់ រដ្ឋា និងស្រ៊ាន អ៊ាង។
* អ្នកឈ្នះម៉ាស៊ីនបោកសម្លៀកបំពាក់ទាំង១០រូប៖ ស្រ៊ាន អ៊ាង, សំ សុខឡាយ, សំ ស៊ីណារី, ហូមតិចណូឡូជី, សំ ហេង, គឹម ជាអូន, Long Navuth, ជ្រី បូរ៉ា, ទេព លាប និងCHUN KHENG។

* អ្នកឈ្នះទូទឹកកកទាំង១៥រូប៖ គីម ប៊ុនហុង, យុង វាសនា, ហូមតិចណូឡូជី, Long Simpor, Chha Panha Pisey, សុខ គៀង, ម៉េន ជាប៊ួយ, ស្រ៊ាន អ៊ាង, សាវឿន សាម៉ាឌី, លឿង ហេងឡុង, សំ ស៊ីណារី, ពៅ វត្តី, ជា សៀកឡេង, បូ សុខរិទ្ធ, ឈុន លាភ និង ON KHIM។

អ្នកឈ្នះទូរទស្សន៍ទាំង ២០រូប៖ ស៊ុន សូភី, កាំង ហ្គិចហុង, ឈុន លាភ, សំ ស៊ីណារ៉េត, ស្រ៊ាន អ៊ាង, លាង យន់ហេង, សំ ស៊ីណារី, គីម ប៊ុនហុង, គឹម ជាអូន, Long Navuth, Bom Keo, Kruy Monin, Bo Sokrith, Net Sovannpich, Dara, Chunly, ប៉ារីស, ហេង ហួរ និងអុន ឃឹម។

លោក តិច ស្រ៊ុន ជាអ្នកឈ្នះរង្វាន់ម៉ូតូម្នាក់ បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាមិនចង់ជឿថាខ្លួនឯងមានសំណាងឈ្នះរង្វាន់ធំ ឈ្នះម៉ូតូមួយគ្រឿងពី Panasonic នោះទេ ខ្ញុំរំភើបរីករាយមែនទែន មុនដំបូងខ្ញុំគិតថាគេលេងសើចនឹងខ្ញុំ ប៉ុន្តែ វាគឺជាការពិត សូមអរគុណ Panasonic យ៉ាងខ្លាំងសម្រាប់ការផ្តល់សំណាងដ៏អស្ចារ្យនេះដល់ខ្ញុំ!»

ជាមួយគ្នានេះ អ្នកឈ្នះរង្វាន់ធំមួយរូបទៀត គឺលោកស្រី តែ អៃផល្លា ក៏បានចែករំលែកយោបល់ទាំងរំភើបរីករាយផងដែរថា «ខ្ញុំរំភើបខ្លាំងមែនទែន រំភើបឡើងលោតអបអររីករាយជាមួយប្តីខ្ញុំ! ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Panasonic ដែលតែងតែលើកទឹកចិត្តដល់អតិថិជន និងតែងតែរៀបចំកម្មវិធីប្រូម៉ូសិនផ្តល់ភាពរំភើបរីករាយដ៏អស្ចារ្យនេះ។ ខ្ញុំប្រាកដជានៅតែគាំទ្រ និងណែនាំផលិតផល Panasonic ដល់មិត្តភ័ក្តិ និងក្រុមគ្រួសាររបស់ខ្ញុំ ឲ្យប្រើប្រាស់ដូចខ្ញុំដែរ នាពេលអនាគត!»

លោក ស៊ូ ប៊ុនហេង ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុន Panasonic Cambodia បានមានប្រសាសន៍ថា «នេះគឺជាកម្មវិធីប្រូម៉ូសិនពិសេសដ៏ធំអស្ចារ្យមួយ ដែលយើងបានរៀបចំ និងទើបតែបញ្ចប់នាពេលថ្មីៗនេះ ហើយការរៀបចំកម្មវិធីផ្តល់សំណាងនេះ ក្នុងគោលបំណង ដើម្បីលើកទឹកចិត្តជាពិសេសដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងស្រឡាញ់ស្មោះស្ម័គ្រលើផលិតផលរបស់យើង ក៏ដូចជាគាំទ្រក្រុមហ៊ុន Panasonic Cambodia»

ក្រុមហ៊ុន Panasonic នឹងរៀបចំកម្មវិធីប្រូម៉ូសិនពិសេសៗដែលផ្តល់នូវភាពរីករាយដ៏អស្ចារ្យបែបនេះបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។ សូមអតិថិជន Panasonic ទាំងអស់បន្តតាមដានផេកហ្វេសប៊ុក Panasonic Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ និងទទួលបានសំណាងក្នុងកម្មវិធីប្រូម៉ូសិនបន្ទាប់។ ជាពិសេសសូមស្វែងរកទិញនូវផលិតផល Panasonic តាមហាងដៃគូចែកចាយផ្លូវការ ដើម្បីបាននូវការធានាថែទាំផលិតផលរបស់អស់លោកអ្នកផងដែរ៕

សូមចុចលើ Link ខាងក្រោមនេះ ដើម្បីចូលទៅទស្សនាវីដេអូទាំងស្រុងនៃកម្មវិធីចាប់រង្វាន់ពិសេស ពីប្រូម៉ូសិន «បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង» ដើម្បីស្វែងរកអ្នកឈ្នះទាំងអស់គ្នា! កាលពីពេលកន្លងទៅ៖ https://www.facebook.com/panasoniccambodia/videos/375195980946431