(ភ្នំពេញ)៖ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ភោជនីយដ្ឋាន ផាក កាហ្វេ និង ភីហ្សាហាត់ (PIZZA HUT) ជាបុត្រសម្ព័ន្ធ បានប្រកាសបើកដំណើរការម៉ាកធំៗ និងល្បីទាំង២នេះ ក្នុងថ្ងៃតែមួយ នោះគឺផាកកាហ្វេ និង ភីហ្សាហាត់ (Pizza Hut) សាខាកាល់ម៉ែត ក្នុងតំបន់កាល់ម៉ែតដែលមានទីតាំងជាប់សណ្ឋាគារភ្នំពេញ។
ក្នុងពេលបើកដំណើរការ ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង សេងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានឲ្យដឹងថាចំពោះ ភោជនីយដ្ឋានផាកកាហ្វេ គឺបានបើកបំរើជូនអតិថិជនតាំងពីឆ្នាំ២០០៤ ដែលមានបទពិសោធន៍បំរើជូនអតិថិជននូវអាហារសុខភាពគ្មានជាតិប៊ីចេង ព្រមទាំង កាហ្វេ ជនជា២ជម្រើស គឺឆុងបែបខ្មែរ និងអ៉ីតាលី ហើយអ្វីដែលពិសេស គឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេគឺប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ និង ប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ដែលជាហេតុមានអតិថិជនយ៉ាងច្រើនទទួលស្គាល់ និងគាំទ្រ ពិសេសអ្នកដែលស្រលាញ់ និងគិតគូរដល់សុខភាពជាចំបង។
លោកបានបន្តទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន ៥កន្លែងផ្សេងទៀតមានដូចជា សាខាជ្រោយចង្វារ សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាក្រុងកំពត, សាខា Grand Phnom Penh និង សាខានៅខេត្តបាត់ដំបង ដែលនឹងត្រូវបើកបំរើអតិថិជននៅដើម២០២២ ខាងមុខនេះហើយ។ សរុបរួមក្នុងឆ្នាំ២០២១ និង ២០២២នេះសាខាទាំងអស់បើកហើយ និងត្រៀមនឹងបើកមានរហូតដល់ ៣០សាខា ដែលភាគច្រើនជាសាខាលក់សិទ្ធិអាជីវកម្ម។ ដោយមានតាមបណ្តាខេត្តមួយចំនួនទៅហើយ មានដូចជា ខេត្តកំពង់ចាម ខេត្តព្រះសីហុន បានបើកបំរើជូនអតិថិជនរួចរាល់ហើយ និងខេត្តកំពត់ និង ខេត្តបាត់ដំបង នឹងបើកបំរើជូនអតិថិជនក្នុងពេលឆាប់នេះផងដែរ។
ស្របពេលជាមួយគ្នានេះ Pizza Hut កាល់ម៉ែត ដែលជាសាខាទី២ បានបើកសម្ពោធជាផ្លូវការផងដែរ ជាមួយនិងប្រមូសិនពិសេស ដើម្បីថ្លែងអំណរគុណទៅអតិថិជនសម្រាប់ការគាំទ្រកន្លងមក ក៏ដូចជាការផ្តល់ភាពងាយស្រួលជួនអតិថិជនដែលនៅតំបន់ Calmette (កាល់ម៉ែត) ផងដែរ។
លោក ហេង សេងលី អគ្គនាយកប្រតិបត្តិនៃ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានឱ្យដឹងថា សាខាទី២ នេះមានការតុបតែងរចនាដែលមានភាពទាក់ទាញបំផុត ធំទូលាយជាមួយបរិយាកាសដែលមានផាសុខភាព និងសោភ័ណ្ឌភាពល្អឥតខ្ចោះ ជាពិសេសកន្លែងចតឡានធំទូលាយ។ លើសពីការឌីហ្សាញ សាខាមួយនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារប្រមាណជាង ៣០កន្លែងបន្ថែមទៀត លើសសាខាទី១ និងបុគ្គលិកការិយាល័យ សរុបទាំងអស់ប្រមាណជិត ១០០កន្លែង បានផ្តល់ជូនប្រជាជនកម្ពុជាឱ្យមានការងារធ្វើ និងមានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក៏ដូចជាការសិក្សារបស់ របស់និស្សិតផងដែរ។
លោក ហេង សេងលី បន្ថែមទៀតថា ការបើកដំណើរការសាខាទី២នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមផងដែរ បន្ថែមទៅលើតំបន់ទួលទំពូង ដើម្បីពង្រីកខ្លួនឱ្យកាន់តែទៅជិតអតិថិជនគោលដៅ ហើយបង្កើនភាពងាយស្រួលដល់អតិថិជនដើម្បីឲ្យអតិថិជនទទួលបានអាហាររបស់យើង ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន និងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមប្រើប្រាស់និងទទួលទានអាហារម៉ាករបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។
ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូន ដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 / 023 990 990 ក៏ដូចមានកម្មវិធី Mobile App លើទូរស័ព្ទដៃទាំង Park Café & Pizza Hut ។
សូមជម្រាបថា ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ១៩៥៨ នៅទីក្រុង Witachi រដ្ឋ Kan ភីហ្សាហាត់មានប្រតិបិត្តិការជាង ១៨,០០០ហាង នៅជាង ១១០ប្រទេសលើពិភពលោក។ ភីហ្សាហាត់ បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំណែក ដើម្បីដើរតួនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបាន សុវត្ថិភាពជូនដល់អតិថិជន ពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែង ដែលមិនប៉ះពាល់ផ្ទាល់។
ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប (UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបជាមួយស្តង់ដារលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនកម្ពុជា។ UFG ជាក្រុមហ៊ុនមេ របស់ភោជនីយដ្ឋានផាក កាហ្វេ ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៤ គិតត្រឹមចុងឆ្នាំ២០២០ ភោជនីយដ្ឋាន Park Café មានសាខាទាំងអស់ ២០សាខា ទូទាំងរាជធានីភ្នំពេញ កំពង់ចាម ខេត្តកណ្ដាល ក្រុងព្រះសីហនុ និងកំពុងសាងសង់ សាខានៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាស្ពានជ្រោយចង្វា សាខាហ្គ្រេនភ្នំពេញ ខេត្តកំពត ខេត្តបាត់ដំបង ដែលបានកំពុងស្រូបទាញកំលាំងពលកម្ម ប្រមាណជាង ៦០០កន្លែង ដែលភាគច្រើនជានិស្សិត មហាវិទ្យាល័យ៕