(ភ្នំពេញ)៖ យុវជនខ្មែរមួយរូប សម្រេចបោះបង់ចោលការងារដែលទទួលបានប្រាក់ខែជាង ៥ពាន់ដុល្លារ ដោយសម្រេចក្រុមហ៊ុនបម្រើសេវាកម្ម ដែលមានឈ្មោះថា «CH-Home Services» ដែលជាក្រុមហ៊ុនប្រមូលនូវសកម្មភាពការងារ នៅរាយប៉ាយបង្កើតជា App ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋលើសេវាកម្មដូចជា៖ បូមលូ ប្តូរហ្គាស ឡានដឹកទំនេញ រ៉ឺម៉កដឹកឥវ៉ាន់ ជាដើម។
យុវជនខ្មែររូបនេះ គឺលោក តុង សៀកអាន ដែលជាស្ថាបនិករបស់ក្រុមហ៊ុន CH-Home Services បានបង្ហើបអំពីមូលហេតុអ្វីដែលធ្វើឱ្យលោកចាប់ផ្តើមក្រុមហ៊ុននេះឡើង៖ «គឺដើម្បីប្រមូលសេវាកម្មដែលមានលក្ខណះរាយប៉ាយទាំងអស់ ដូចជា៖ បូមលូ ប្តូរហ្គាស ឡានដឹកទំនេញ រ៉ឺម៉កដឹកឥវ៉ាន់ ដែលមានការផ្សព្វផ្សាយតាមបង្គោលភ្លើងតាមរបង មកឡើងលើបច្ចេកវិទ្យាទាំងអស់ដែលហៅថា (App) នេះជាភាពងាយស្រួលដែលបង្កជូនបងប្អូនទាំងអស់គ្នាអាចស្វែងរកសេវាកម្មអ្វីក៏បានជាមួយព័ត៌មាននៅក្នុងដៃទាំងអស់នេះ ហើយជាភាពងាយស្រួលដល់អតិថិជនផងដែរ»។
លោក តុង សៀកអាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលកំពុងមានសក្តានុពលមួយនេះ ជាមួយសហគ្រិនដ៏ឆ្នើមហើយកំពុងមានការគាំទ្រភ្លូកទឹកភ្លូកដីពីភ្ញៀវជាតិ និងអន្តរជាតិ។
បើតាមស្ថាបនិកក្រុមហ៊ុន CH-Home Services រូបនេះ បានរំលឹកថា «ពីដើមឡើយដែលជាក្មេងកំព្រាមិនមានលុយសូម្បីតែ ៥០០រៀល មករៀនគួរ គាត់បានខំប្រឹងតស៊ូរៀនសូត្រទាំងយប់ថ្ងៃ រហូតបានមានឱកាសធ្វើការឱ្យក្រុមហ៊ុនយក្សដែលមានទីតាំងនៅទីក្រុង New York ហើយបានទទួលការងារគ្រប់គ្រងតំបន់អាសុីអាគ្នេយ៍ ទៀតផង។
ដោយមានបេះដូងជាសហគ្រិន ហើយសមស្របនោះ លោកសំឡឹងមើលឃើញឱកាសដំបូងគេទៀតនោះ លោកបានសម្រេចចាកចេញពីភាពជាបុគ្គលិកគេដែលបោះបង់ប្រាក់ខែរហូតដល់ ៤,៥០០ដុល្លារ មកបង្កើត CH-Home Services តែម្តងទៅ»។
លោកបានបញ្ជាក់ថា មុខរបររបស់លោក គឺមិនទាន់មានវត្តមាននៅស្រុកយើងនៅឡើយទេ ដូច្នេះ លោកជាបុគ្គលដំបូងគេដែលចាប់ផ្តើមវាឡើង។ ទន្ទឹមជាមួយនឹងការរអ៊ូរទាំរបស់មនុស្សជំុវិញខ្លួនលោកអំពីការលំបាកនៃការរកជាងបម្រើសេវាកម្មអ្វីមួយមិនតែប៉ុណ្ណោះជាងមិនទាន់បានផ្តល់គុណភាព និងទំនួលខុសត្រូវក្នុងការបម្រើសេវាកម្មផងដែរ។ ដូច្នេះ ជាឱកាសរបស់ CH-Home Services ដែលចូលខ្លួនមកដោះស្រាយបញ្ហាឈឺក្បាលរបស់មនុស្សជាច្រើន នេះហើយជាឱកាសទីផ្សារ។
សូជម្រាបថា ក្រុមហ៊ុន CH-Home Services ផ្តល់ឱកាសសមាជិករបស់ខ្លួនដែលចំណាយតែ ១៥ដុល្លារ សម្រាប់ VIP Member និង៦៨ដុល្លារ សម្រាប់ Super VIP Member ដោយអាចរកចំណូលបានចន្លោះ ៨០០ដុល្លារ ដល់ជាង ១,០០០ដុល្លារ ក្នុងមួយខែ៕