(ភ្នំពេញ)៖ ម្ចាស់បទ «របាំចងស្នេហ៍» លោក ខាន់ ជេមស៍ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគរួមគ្នាលើអាជីវកម្មក្នុងវិស័យម្ហូបអាហារ ដែលមានឈ្មោះថា «ស្ដេចបក្សី» ជាប្រេនល្បីឈ្មោះចូលខ្លួនមកផ្គត់ផ្គង់ម្ហូបអាហារដ៏មានឱជារស អនាម័យ និងតម្លៃសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងពិធីចុះហត្ថលេខានេះ លោក ខាន់ ជេមស៍ បានបង្ហាញសុទិដ្ឋិនិយមថា ការសម្រេចចិត្តចាប់ដៃគូសហការវិនិយោគលើហ្វេនឆាយ ស្តេចបក្សី នេះ ព្រោះលោកមើលឃើញថា នឹងដើរទៅមុខខ្លាំង ដោយសារតែយើងមានមុខម្ហូបអាហារដែលឆ្ងាញ់ៗ ពិសេស គឺជាម្ហូបអាហារជួយដល់សុខភាពទ្រទ្រង់រាងកាយទាំងក្មេងៗ និងមនុស្សចាស់ ព្រោះយើងមានកំពូលមុខម្ហូបទាំង ៤ គឺ ស៊ុបព្រុយឆ្លាម ស៊ុបមាន់ខ្មៅ មាន់ស្រែ និងទាកាប៉ាឆាខ្ទិះ រួមទាំងនឹងម្ហូបជាង ៤០មុខទៀត។
ភ្លាមៗបន្ទាប់ពីចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគរួមគ្នានេះ យើងឃើញថា មានបងប្អូនជាច្រើនស្ទើរតែគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ បានទិញហ្រេ្វនឆាយ ស្តេចបក្សី ជាមួយនឹងតម្លៃពិសេសជូន គឺមួយកញ្ចប់ហ្វេ្រនឆាយមានតម្លៃត្រឹម ៤.៤០០ដុល្លារប៉ុណ្ណោះ ដែលតម្លៃពេញ ៤.៩៩៩$ ហើយសម្រាប់នៅក្នុងឱកាសប្រូម៉ូសិននេះ ស្តេចបក្សីក៏មានការបញ្ចុះតម្លៃជូន ៥០០$ សម្រាប់បងប្អូនដែលទិញឥឡូវនេះ។
បងប្អូនសហការជាមួយហ្រ្វេនឆាយស្តេចបក្សី គឺការផ្តល់ប្រយោជន៍ គឺដូចជាម្ចាស់ភាគហ៊ុនមួយរបស់ក្រុមហ៊ុនហ្រ្វេនឆាយ ស្តេចបក្សី។
មួយវិញទៀត សម្រាប់អ្នកទិញហ្វេ្រនឆាយ យើងបានព្យាករណ៍ដឹងថា គាត់អាចលក់ខ្ទង់មួយថ្ងៃពីរចន្លោះចំណូលសរុបអាច ២០០ ទៅ ២៥០$ លើសពីនេះ យើងក៏បង្រៀនឲ្យចេះនូវបច្ចេកវិទ្យាជីឌីថល គឺចេះប៊ូតផេក និងវិធីសាស្រ្តជំរុញការលក់ដាច់ខ្លាំងផងដែរ។ លោក ខាន់ ជេមស៍ បញ្ជាក់។
បើតាមលោក ខាន់ ជេមស៍ បន្តថា មែនទែនទៅ គឺយើងរៀបចំឲ្យគាត់រួចជាស្រេចតែម្តង សម្រាប់បងប្អូនដែលទិញកញ្ចប់ហ្រ្វេនឆាយ ស្តេចបក្សី ជាមួយនឹងការផ្តល់ជូនហ្វ្រីទាំងអស់ ដូចជា តុ ទូទឹកកក និងសម្ភារៈ ហើយបងប្អូនដែលមិនបាច់ចេះធ្វើម្ហូបក៏អាចលក់បានដែរ ព្រោះយើងមានរៀបចំមុខម្ហូបជូនគាត់ស្រាប់ៗ ដោយគ្រាន់តែចូលខ្លួនមកលក់ គឺចំណេញលុយបង្កើនចំណូលជារៀងរាល់ថ្ងៃ។
សម្រាប់ពុកម៉ែបងប្អូន ដែលមានបំណងចង់បើកអាជីវកម្មថ្មី អាចទិញហ្រេ្វនឆាយ «ស្ដេចបក្សី» យកទៅលក់បន្តបានគ្រប់ ២៥រាជធានី/ខេត្ត ដោយគ្រាន់តែចំណាយដើមទុនប្រមាណ ៤.៤០០ដុល្លារក្នុងឱកាសប្រូមូសិននេះ សូមទាក់ទងមកលោក ខាន់ ជេមស័ ដោយផ្ទាល់តាមរយៈលេខទូរសព្ទ ០៩៣ ៤៤៣ ៤៤២ ឬផេកហ្វេសប៊ុក https://web.facebook.com/KhanJamesOfficial/posts/4683877621651851?_rdc=1&_rdr៕