(ឡុងដ៏)៖ កីឡាការិនីអង់គ្លេស Emma Raducanu បានបញ្ចប់រយៈពេល ៤៤ឆ្នាំនៃការឈានទៅរកជ័យជម្នះក្នុងប្រភេទកីឡាវាយកូនបាល់ (Tennis) ដែលរូបនាងដណ្តើមបានពាន US Open 2021 កម្រិតលំដាប់ Grand Slam ក្រោយយកឈ្នះ Leylah Fernandez។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
ស្ថិតក្នុុងវ័យ ១៨ឆ្នាំ Emma បានយកឈ្នះ Leylah Fernandez ក្នុងលំដាប់ពិន្ទុ ២សិតនៃលំដាប់ពិន្ទុ ៦-៤ និង ៦-៣ ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅទីលានទឹកដីសហរដ្ឋអាមេរិក ដែលបានក្លាយជាជ័យជម្នះដោយកីឡាការិនីអង់គ្លេស ធ្វើបាន ក្រោយពេលមិនមានអត្តពលិកណាម្នាក់ធ្វើបានរយៈពេល ៤៤ឆ្នាំមកនេះ ចាប់តាំងពីអតីតលោកស្រី Virginia Wade ធ្វើបានពាន Wimbledon កាលឆ្នាំ១៩៧៧ មក។
ប្រភពពី Newsbreak បានបង្ហាញថា ទឹកប្រាក់ជ័យជម្នះដែល Emma ទទួលបានពីពាន US Open 2021 ផ្នែកនារី មានចំនួន ១,៨លានផោន រួមទាំងទឹកប្រាក់ដែលបានឈ្នះក្នុងវគ្គជម្រុះផ្សេងទៀតផងដែរមានដូចខាងក្រោមផងដែរ៕