(ភ្នំពេញ)៖ ជាទូទៅការបង់សងប្រាក់កម្ចីទៅធនាគារវិញ តម្រូវឱ្យបង់សងទៅធនាគារវិញទាំងការទាំងដើម ហើយវិធីបង់សងពេញនិយមមាន២របៀបគឺ បង់រំលស់ថេរ និងរំលស់ថយ។ បុគ្គលិកក្រុមហ៊ុនភាគច្រើន ជ្រើសរើសរំលស់ថេរ ព្រោះងាយស្រួសចាត់ចែងសាច់ប្រាក់ ដែលត្រូវបង់ជាទៀងទាត់ថេរ រហូតតាមលទ្ធភាពចំណូលប្រាក់ខែរបស់គាត់។
ចំណែកឯអ្នកជាម្ចាស់អាជីវកម្មវិញភាគច្រើន ជ្រើសរើសវិធីបង់រំលស់ថយ ព្រោះចំណេញការជាង គ្រាន់តែត្រូវបង់សងទាំងការទាំងដើមចំនួនច្រើនពីដើមគ្រា។ មានន័យថា បើខ្ចីប្រាក់ពីធនាគារ១០ម៉ឺនដុល្លាររយៈពេល៧ឆ្នាំ ក្នុងអត្រាការប្រាក់១% ក្នុង១ខែ ដូច្នេះបើជ្រើសរើសរំលស់ថេរ នឹងត្រូវចំណាយការប្រាក់សរុបចំនួន៤៨.២៩៩ ដែលត្រូវបង់សងធនាគារទាំងការ ទាំងដើមក្នុង១ខែ អស់ប្រមាណ១.៧៦៥ដុល្លារ ថេររហូតដល់ចប់។
តែបើជ្រើសរើសរំលស់ថយ ថយទាំងដើម ថយទាំងការ គិតទៅចំណេញការប្រាក់សរុបជិត៦ពាន់ដុល្លារ គ្រាន់តែត្រូវបង់សងទៅធនាគារវិញ ចំនួនច្រើនបន្តិចពីខែដំបូង២,១៩០ និងថយទាំងការទាំងដើមរហូត១,២០២។
លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផល ធនាគារ HH Bank បានឲ្យដឹងថា ដោយឡែកជម្រើសថ្មី មិនធ្លាប់មានមួយទៀត សម្រាប់អ្នកត្រូវការយកប្រាក់បង្វិលរហ័ស អាចជ្រើសរើសធនាគារ ហេងហ៉ីប៊ែង ជាធនាគារថ្មីជាមួយកម្ចីបង់សងជាការប្រាក់សុទ្ធ រហូតដល់រយៈពេល៣ឆ្នាំឯណោះ មានន័យថា បើខ្ចី១០ម៉ឺនដុល្លារ ចំណាយប្រចាំខែបង់តែ១,០០០ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ រហូតដល់កាលកំណត់សងទើបបង់ដើមទៅធនាគារវិញទាំងអស់។
លោកបន្ថែមថា «អ្នកដែលត្រូវការប្រាក់កម្ចីបង់តែការប្រាក់បែបនេះ ភាគច្រើនពួកគាត់ជាអ្នករកស៊ី មានគម្រោងកិច្ចសន្យា ឬតាមរដូវកាល ថានឹងប្រមូលផល ឬក៏ទទួលបានប្រាក់បន្ទាប់ ពីបញ្ចប់គម្រោងមកទូទាត់សងធនាគារវិញគ្រប់គ្រាន់ក្នុងរយៈពេល ២ទៅ៣ឆ្នាំ ឬក៏អ្នកដែលត្រូវការដើមទុន ដើម្បីបង្វិលចុះឡើងឆ្លងឆ្នាំ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអាចទាក់ទងលេខ ០២៣ ៩៩៧ ៧៧៧ បានដើម្បីទទួលបានការពន្យល់ពីការសិក្សាប្រាក់កម្ចី ឬបើកគណនី នានានៅធនាគារហេងហ៉ីប៊ែងរបស់យើង»។
សូមបញ្ជាក់ថា ធនាគារហេងហ៉ីប៊ែង ត្រូវបានទទួលស្គាល់ជាផ្លូវការជាគ្រឹស្ថានហិរញ្ញវត្ថុ ដោយធនាគារជាតិនៃកម្ពុជាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ធនាគារហេងហ៉ីប៊ែង ផ្តោតចម្បងលើសេវាកម្មអតិថិជន រួមបញ្ចូលគំនិតច្នៃប្រឌិតបែបវិទ្យាសាស្រ្តបច្ចេកវិទ្យា និងកសាងទំនើបកម្មជាធនាគារពាណិជ្ជមួយ ប្រកបដោយគុណតម្លៃស្នូលជូនអតិថិជនឈានមុខគេ។
ទីស្នាក់ការកណ្តាលរបស់ធនាគារ ហេងហ៉ី (ខេមបូឌា) ខមមើសលប៊ែង ម.ក ស្ថិតនៅអាគារលេខ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕