(កូរ៉េ)៖ នៅទីបំផុត ក្រុមចម្រៀងនារី BLACKPINK បានវ៉ាដាច់តារាចម្រៀង Justin Bieber ហើយ តាមរយៈការបង្កើតប្រវត្តិសាស្ត្រថ្មី ក្លាយជាតារាចម្រៀងមានចំនួនអ្នក Subcribe លើ YouTube ច្រើនបំផុតលើពិភពលោក ជាមួយចំនួន ៦៥.២លាន Subcriber។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន allkpop នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងនាមជាតារាចម្រៀងមានចំនួន Subcriber ច្រើនបំផុតនៅ YouTube ជាមួយចំនួន ៦៥.២លាន Subcriber ក្រុម BLACKPINK ហាក់បង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺស្ទើរមិនគួរឲ្យជឿតែម្តង ប៉ុន្តែវាជាការពិតសម្រាប់សមិទ្ធផលថ្មីមួយនេះ ដែលមិនត្រឹមតែកើតចេញពីសមត្ថភាព របស់សមាជិកនីមួយៗក្នុងក្រុមទេ គឺដោយសារតែការស្រឡាញ់ និងគាំទ្រពីសំណាក់ហ្វេន (BLINK) មកពីជុំវិញពិភពលោក។ ការទទួលបានចំនួន Subcriber ច្រើនបំផុតនៅ YouTube នេះ គឺបានធ្វើឲ្យក្រុម BLINKPINK ឈរនៅលេខរៀងទី១ ក្នុងនាមតារាចម្រៀងមានចំនួន Subcriber ច្រើនបំផុតនៅ YouTube តាមពីក្រោយដោយតារាចម្រៀង Justin Bieber ជាមួយ Subcriber ចំនួន ៦៥.១លាននាក់។
គួរជម្រាបថា BLINKPINK មានការកើនឡើងចំនួន Subcriber ក្នុង YouTube យ៉ាងឆាប់រហ័សនេះ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី Lisa ដែលជាសមាជិកម្នាក់ក្នុងក្រុមនេះ បានបញ្ចេញ MV ថ្មី បើកទំព័រជីវិតជាតារាទោលជាមួយនឹង អាល់ប៊ុម មានឈ្មោះដូចគ្នា គឺ «LALISA» ដែលត្រូវបានបញ្ចេញជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១៕