(កូរ៉េ)៖ តុលាការទីក្រុងសេអ៊ូល នៅទីបំផុតបានចេញសេចក្តីសម្រេចជាផ្លូវការ ផ្តន្ទាទោសតារាចម្រៀងកូរ៉េល្បី B.I សមាជិកក្រុម iKON ឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ជុំវិញបទល្មើសគ្រឿងញៀន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន allkpop នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

តារាចម្រៀង B.I សមាជិកក្រុម iKON ឈ្មោះពិតថា Kim Han Bin វ័យ២៥ឆ្នាំ ត្រូវបានតុលាការចេញសេចក្តីសម្រេចជាផ្លូវការ នៅថ្ងៃទី១០ ខែកញ្ញានេះ ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ១,៣០០ដុល្លារអាមេរិក ជុំវិញបទល្មើសប្រើប្រាស់គ្រឿងញៀន។

រំឭកទៅកាលពីឆ្នាំ២០១៦ តារាចម្រៀង B.I ត្រូវបានតុលាការចោទប្រកាន់ពីបទ ទិញគ្រឿងញៀន ខណៈតាមការកំណត់ សវនាការលើកដំបូងរបស់លោក នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។ តែយ៉ាងណា ក៏បានប្រកាសពន្យារពេលទៅវិញ ដោយសារតែមន្ត្រីតុលាការទីក្រុងសេអ៊ូល ដែលទទួលបន្ទុករឿងក្តីរបស់ B.I ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩។

រហូតដល់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ សវនាការរបស់ B.I សមាជិកក្រុម iKON ត្រូវបានធ្វើឡើង និងត្រូវតុលារការសម្រេចផ្តន្ទាទោស ដូចបានជម្រាបខាងលើតែម្តង៕