(ភ្នំពេញ)៖ ខណៈពេលដែលប្រទេសជាតិកំពុងតែរីកចម្រើនទៅមុខឥតឈប់ឈរ តម្រូវការធនធានមនុស្សក្នុងវិស័យនានា ក៏មានកំណើនគួរអោយកត់សម្គាល់ ហើយអ្វីដែលសំខាន់នោះ លក្ខខណ្ឌតម្រូវការសមត្ថភាព ក៏មានស្តង់ដារ ខ្ពស់ផងដែរ។ ជាហេតុធ្វើឱ្យមនុស្សគ្រប់ៗរូប ជាពិសេសសិស្សនិស្សិតខិតខំប្រឹងប្រែង អភិវឌ្ឍន៍ ចំណេះជំនាញរបស់ខ្លួនស្របទៅតាមតម្រូវការទីផ្សាការងារ។
វិទ្យាស្ថានខេមអេដ បានឱ្យដឹងថា តាមការអង្កត គ្រប់ជំនាញ ទាំងអស់សុទ្ធតែមានតម្រូវការទៅតាមវិស័យរៀងៗខ្លួន តែមានជំនាញមួយ ដែលស្ទើរតែ គ្រប់វិស័យទាំងអស់ ចាំបាច់ត្រូវតែមាន នោះគឺ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។ គណនេយ្យ និងហិរញ្ញវត្ថុ ជាជំនាញដែលសិក្សាទាក់ទងទៅនឹងការគ្រប់គ្រង លំហូរសាច់ប្រាក់របស់អង្គភាពមួយ រួមមានការគ្រប់គ្រងចំណូលចំណាយ គ្រប់គ្រងទ្រព្យ និងបំណុល រៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម ក្នុងគោលបំណង ធ្វើឱ្យចរន្តសាច់ប្រាក់របស់អង្គភាព មានស្ថេរភាព និងត្រឹមត្រូវ។
សម្រាប់បុគ្គល ដែលមាន បំណងបំពេញការងារជាគណនេយ្យករ ឬក៏ជាហិរញ្ញិក ទាមទារអោយមានភាព ច្បាស់លាស់ និងទំនួលខុសត្រូវខ្ពស់លើជំនាញរបស់ខ្លួន។ ជាទូទៅ សិស្សនិស្សិតដែលបាន បញ្ចប់ការសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុ អាចកាន់តួនាទីជាច្រើន នៅក្នុងវិស័យធនាគារ ក្រុមហ៊ុនសវនកម្ម ក្រុមហ៊ុនវិនិយោគទុនធំៗ ស្ថាប័នហិរញ្ញវត្ថុ ទាំងជាតិ និងអន្តរជាតិ។ ជាក់ស្តែង និស្សិតដែលបានបញ្ចប់ការសិក្សា នៅវិទ្យាស្ថានខេមអេដ ពួកគេត្រូវបានការទទួលស្គាល់ សមត្ថភាពខ្ពស់ ពីសំណាក់និយោជិកនៅតាមបណ្តាស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ជាពិសេសគឺក្រុមហ៊ុនសវនកម្មអន្តរជាតិធំៗទាំង៤ លើពិភពលោក។
ភាពច្រើននៃនិស្សិត ដែលបញ្ចប់ការសិក្សា នៅវិទ្យាស្ថានខេមអេដកាន់តួនាទីជាគណនេយ្យករ ហិរញ្ញិក អ្នកវិភាគអាជីវកម្ម មន្ត្រីពន្ធដារ និងសវនករជាដើម។ បន្ថែមពីលើ ចំណេះដឹងលើជំនាញ ស្តង់ដារជាអន្តរជាតិ និស្សិតខេមអេដក៏ទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងអាជីវកម្ម រួមមានការគ្រប់គ្រងអាជីវកម្ម ការអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម ការគ្រប់គ្រងហនិភ័យ អាជីវកម្ម ការវិនិយោគ ក្រមសិលធម៌អាជីវកម្ម និងការរៀបចំផែនការអាជីវកម្មជាដើម។ ជាហេតុធ្វើឱ្យនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានខេមអេដ មានចំណេះដឹង និងសមត្ថភាពខ្ពស់ ទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម ផងដែរ។
ជ្រើសរើសជំនាញដែលត្រឹមត្រូវ ជាគុណសម្បត្តិមួយ ហើយអ្នកនឹងសម្រេច បាននូវគោលដៅជីវិតដ៏ជោគជ័យមួយ ប្រសិនបើអ្នកសិក្សាក្នុងគ្រឹះស្ថានបណ្តុះបណ្តាល ជំនាញមួយ ដែលមានគុណភាព និងការទទួលស្គាល់ពិតប្រាកដ។ ចាប់ផ្តើមអភិវឌ្ឍន៍ចំណេះជំនាញរបស់អ្នក នៅថ្ងៃនេះ ដោយចុះឈ្មោះសិក្សាតាមរយៈ www.cam-ed.com ជាមួយឱកាសអាហាររូបករណ៍ ដើម្បីសិក្សាបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ រួមជាមួយសញ្ញាបត្រអន្តរជាតិ CAT ដែលទទួលស្គាល់ពីចក្រភពអង់គ្លេស និង១៨៣ប្រទេសជុំវិញពិភពលោក៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកកាន់៖ ០២៣ ៩៨៦ ៥២៣ / ០១២ ៦១៨ ៩៨៨