(ភ្នំពេញ)៖ សម្រាប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ ក្រោយពន្យារពេលដោយសារកូវីដ បានឈានចូលសប្តាហ៍ទី១៣ ហើយ នៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២១ ចុងសប្តាហ៍នេះ ដោយមាន ១២ក្រុមចូលរួមប្រកួត។
ទាក់ទងទៅនឹងការប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖
១៖ នគរបាលជាតិ Vs ព្រះខ័នរាជស្វាយរៀង
២៖ គិរីវង់សុខសែនជ័យ Vs ណាហ្គា
៣៖ បឹងកេត Vs វិសាខា។
រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១វិញ រួមមាន៖
១៖ ខេត្តព្រៃវែង Vs អាស៊ីអឺរ៉ុប យូណាយធីត
២៖ អគ្គិសនីកម្ពុជា Vs កងយោធពលខេមរភូមិន្ទ
៣៖ អង្គរថាយហ្គឺរ VS ភ្នំពេញក្រោន។
គួរបញ្ជាក់ថា សម្រាប់កាប្រកួតនៅសប្តាហ៍ទី១៣ នេះដែរ មានគូពិសេសនឹងត្រូវជួបគ្នាទៀតហើយរវាងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដែលបានឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ២១ពិន្ទុ នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ២៥ពិន្ទុនៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងទឹកដីនៃកីឡដ្ឋាន អេស.អ.យូ នាម៉ោង ១៥៖៣០នាទីរសៀល៕