(ភ្នំពេញ)៖ រង្វាន់ធំជាទឹកប្រាក់ចំនួន ១០០លានរៀល ពីភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃអតិថិជនបន្ថែមទៀតហើយ ដោយក្នុងរយៈពេលតែមួយសប្តាហ៍ បានធ្លាក់ដល់ដៃអតិថិជនចំនួន២រូប គឺអ្នកស្រី ធឿន ស្រីចិន រស់នៅភូមិស្នែរាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងលោក ចន ម៉ៅ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

អតិថិជនសំណាងទាំង២រូប បានបង្ហាញសេចក្តីត្រេកអរយ៉ាងខ្លាំង ចំពោះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយសារបច្ចុប្បន្នពួកគាត់កំពុងជួបនឹងបញ្ហាខ្វះខាត និងមានជាប់បំណុលគេផងដែរ។ ក្រោយទទួលបានទឹកប្រាក់ដ៏ច្រើនេះនឹងយកទៅសងគេមួយចំនួន ព្យាបាលគ្រួសារដែលមានជំងឺខ្លះ ហើយសល់ខ្លះទៀតទុកធ្វើដើមទុន រកស៊ីដើម្បី ចិញ្ចឹមគ្រួសារ។

ជាមួយនឹងទឹកមុខសប្បាយរីករាយក្រោយទទួលបានថវិកាដ៏ច្រើននេះអតិថិជនសំណាងទាំង២រូប បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតៗ និងសូមឱ្យក្រុមហ៊ុន មានអតិថិជនគាំទ្រកាន់តែច្រើនជារៀងរហូតតទៅ។

លោក ហ៊ុយ សុខា ប្រធានទីផ្សាក្រុមហ៊ុនខារ៉ាវបានឱ្យដឹងថា រង្វាន់ធំខារ៉ាបាវ១០០លានរៀល និងរង្វាន់ផ្សេងទៀតនៅមានច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំអតិថិជន ទាំងអស់ដែលនិយមគាំទ្រខារ៉ាបាវ។ នៅពេលដែលអតិថិជន ត្រូវរង្វាន់ភ្លាមសូមខលមកលេខលើក្រវិលភ្លាម នោះក្រុមហ៊ុននឹងរៀបចំ ចុះប្រគល់រង្វាន់ឱ្យភ្លាមៗផងដែរ មិនរង់ចាំយូរឡើយ។

លោក ហ៊ុយ សុខា ក៏បានថ្លែងអំណរគុណដល់អតិថិជនខារ៉ាបាវទាំងអស់ ដែលតែងតែនិយមគាំទ្រផលិតផលខារ៉ាបាវជារៀងរហូតមក និងសូមអំពាវនាវដល់អតិថិជន ទាំងអស់អនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ចាប់ខ្ចួនផងដែរ៕