(ភ្នំពេញ)៖ អ្នកនាង សុគន្ធ និសា ដែលគ្រប់គ្នា បានស្គាល់ថា ជាតារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ មិនចេះរីងស្ងូត ដែលមានទឹកដមសម្លេងដ៏សែនពិរោះ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាត ស្រគត់ស្រគុំ ថែមទៀតផងនោះ ពេលនេះ ត្រូវបានក្រុមហ៊ុន មេគង្គ លែន ឌីវេឡុម៉ិន ឯ.ក ជ្រើសរើស និងតែងតាំងឲ្យក្លាយជា ទូតសុឆន្ទៈផ្លូវការហើយ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅឯសណ្ឋាគារ Rosewood Phnom Penh។

នៅក្នុងសន្និសិទ្ធសារព័ត៌មាន ក្នុងពិធីចុះកិច្ចព្រមព្រៀងដ៏អធិកអធមនេះដែរ អ្នកនាង សុគន្ធ និសា បានថ្លែងថា «ការទទួលយកការងារ ជាទូតសុឆន្ទៈត្រូវតែឆ្លងកាត់ ការពិចារណាយ៉ាងល្អិតល្អន់បំផុត ពីព្រោះថា ទី១ យើងត្រូវយល់ច្បាស់ថា ក្រុមហ៊ុនដែលយើងតំណាងនោះ គឺពិតជាមានផលិតផលដែលមានគុណភាពខ្ពស់ ទី២ ក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលទទួលបានការទុកចិត្តខ្ពស់ពីអតិថិជនកន្លងមក និងទី៣ តើក្រុមហ៊ុនមានគុណតម្លៃពិសេស អ្វីខ្លះដែលនឹងផ្ដល់ជូនអតិថិជនលើសពីការរំពឹងទុក»

អ្នកនាង សុគន្ធ និសា បានបន្ដថា «ដោយសារ បុរី មេគង្គលែន គឺមានគ្រប់លក្ខខណ្ឌដូចរៀបរាប់ខាងលើ ទើបរូបនាងខ្ញុំ សម្រេចចិត្តទទួលយកការងារជាទូតសុឆន្ទៈ របស់បុរី មេគង្គលែន ដោយក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង។ ជានិស្ស័យដែរ ដោយសារនាងខ្ញុំបានទិញផ្ទះវីឡាឃ្វីនូវឯគម្រោង មេគង្គ ស៊ីធី របស់បុរី មេគង្គលែន ក៏បានឈានទៅដល់ការចុះកិច្ចសន្យា ទទួលការងារជាទូតសុឆន្ទៈនៃបុរីផ្ទាល់តែម្ដង»

អ្នកនាងថែមទាំងបានប្តេជ្ញាចិត្តទៅលើតួនាទីថ្មីនេះថា «នាងខ្ញុំនឹងខិតខំប្រឹងប្រែង បំពេញការងារ ឲ្យអស់ពីសមត្ថភាព ដើម្បីចូលរួមលើកកម្ពស់ កេរ្តិ៍ឈ្មោះ កិត្យានុភាព នៃបុរី មេគង្គលែន និងពាំនាំនូវសមិទ្ធិផលថ្មីៗជាច្រើនជូនទៅដល់ក្រុមហ៊ុន»

ឆ្លើយតបទៅនឹងការតែងតាំងទូតសុឆន្ទៈនេះ កញ្ញា អ៊ឹង មុយហ្គេច បានបន្ថែមថា ដោយសារតែ ម៉ូតផ្ទះរបស់យើងមានសម្រស់ ដ៏ប្រណិត ភាពថ្លៃថ្នូរ ឧត្តុង្គឧត្តម រួមទាំងស្ថាបត្យកម្មអ៊ឺរ៉ុប ដ៏អស្ចារ្យនេះហើយ ទើបថ្ងៃនេះ បុរីមេគង្គលែន បានសម្រេច ជ្រើសរើស និងតែងតាំង អ្នកនាង សុគន្ធ និសា ដែលជា កំពូលតារាចម្រៀងប្រចាំកម្ពុជា ដែលត្រូវបានគ្រប់គ្នាស្គាល់ថា ជាកំពូលតារា ដែលមាន សម្រស់ស្រស់ស្អាត ស្រគត់ស្រគុំ ថ្លែថ្នូរ និងប្រណិតឥតខ្ចោះ ប្រៀបដូចជា ស្មារតី នៃស្ថាបត្យកម្ម បុរីមេគង្គលែន យើងតែម្តង ជាទូតសុឆន្ទៈ តំណាង បុរី។

បុរីមេគង្គលែន មានជំនឿចិត្តយ៉ាងមុតមាំថា ក្រោយការតែងតាំងនេះតទៅ ទូតសុឆន្ទៈរបស់យើង នឹងអាចបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ និងក្លៀវក្លា ដើម្បីចូលរួមលើកកម្ពស់ កេរ៍្តឈ្មោះ ក៏ដូចជាកិត្យានុភាព និងប្រណិតភាព នៃបុរីមេគង្គលែនរបស់យើង។

រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់គម្រោងចំនួន២ ដែលបុរី មេគង្គលែន កំពុងតែមានលើទីផ្សារអចលនទ្រព្យរបស់ខ្លួននោះគឺ ស្ថាបត្យកម្មបែបទំនើប គឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានប្រភេទផ្ទះដូចជា វីឡាកូនកាត់(Link House), ផ្ទះប្រកបអាជីវកម្ម A/B(Shop House A/B) និង ស្ថាបត្យកម្មបែបក្លាស៊ិក គឺគម្រោង មេគង្គ ស៊ីធី ដែលមានប្រភេទផ្ទះដូចជា វីឡាកូនកាត់(Link House), ផ្ទះប្រកបអាជីវកម្ម A/B(Shop House A/B), វីឡាភ្លោះ(Twin Villa), វីឡាឃ្វីន(Queen Villa) និង វីឡាឃីង(King Villa)។

ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុម៉ិន ឯ.ក គឺបាននឹងកំពុងតែបន្តអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះ កិត្តិយស និង សមិទ្ធិផលថ្មីៗជាច្រើន ទៅលើវិស័យអចលនទ្រព្យរបស់ខ្លួន បន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ៕