(ក្រុងសោតថាមតុន)៖ ក្លិបបាល់ទាត់ Southampton នឹងមិនមានកីឡាករខ្សែប្រយុទ្ធ Shane Long សម្រាប់ការប្រកួតធ្វើជាម្ចាស់ផ្ទះ ប៉ះជាមួយក្រុម West Ham United ក្នុងលីគ Premier League បន្ទាប់ពីលោកមានវិជ្ជមានជំងឺ COVID-19, នេះបើតាមសម្តីអ្នកចាត់ការ Ralph Hasenhuettl ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក Hasenhuettl បានលើកឡើងថា «គាត់កំពុងរស់នៅដាច់ដោយឡែកពីគេ នៅសណ្ឋាគារ ដោយសារលោកវិជ្ជមាន COVID-19»។

កីឡាករ Long បានរកឃើញវិជ្ជមាន កាលពីសប្តាហ៍មុន មុនពេលការប្រកួតវគ្គជម្រុះ World Cup រវាងអៀរឡង់ តទល់នឹងព័រទុយហ្គាល់ ហើយត្រូវបង្ខំឲ្យរស់នៅដាច់ដោយឡែកពីគេ។

គួរជម្រាបថា Southampton នឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវ West Ham United លេងក្នុងលីគ Premier League នៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ៕