(ព្យុងយ៉ាង)៖ គណៈកម្មាធិការគ្រប់គ្រង់ព្រឹត្តិការណ៍កីឡាអូឡាំពិក (IOC) International Olympic Committee បានសម្រេចព្យូរជើងក្រុមអត្តពិលកូរ៉េខាងជើងចំពោះការប្រកួត Beijing winter Olympics Games 2022 បន្ទាប់ពីក្រុមកូរ៉េខាងជើងមិនបានបញ្ជូនអត្តពិលទៅចូលរួមការប្រកួត Tokyo Olympics 2020 នៅជប៉ុន, នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។
ប្រធាន IOC លោក Thomas Bach បានឲ្យដឹងនាថ្ងៃពុធ ទី៨ ខែកញ្ញានេះថា បានសម្រេចមិនអនុញ្ញាតឲ្យក្រុមកូរ៉េខាងជើង ចូលរួមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍ Beijing winter Olympics Games 2022 ដែលរៀបចំនៅប្រទេសចិន ដោយក្នុងនោះគណៈកម្មាធិការអូឡាំពិកសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (កូរ៉េខាងជើង) ត្រូវបានសម្រេចផ្អាកដល់ចុងឆ្នាំ២០២២ ជុំវិញមិនស្រប់តាមគោលការរបស់ (IOC)។
លោកប្រធាន Bach បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ក្រុមកូរ៉េខាងជើង ក៏មិនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលព្យូរជើងនេះផងដែរ ខណៈកាលពីពេលកន្លងទៅគណៈកម្មាធិការអូឡាំពិក (IOC) ក៏បានពិភាក្សារកដំណោះស្រាយជាមួយភាគគីកូរ៉េខាងជើង ចំពោះការផ្តល់វ៉ាក់សាំង តែត្រូវបានគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើង (PRK NOC) ច្រានចោល។
ហើយការប្រកួត Beijing winter Olympics Games 2022 គ្រោងចាប់ផ្តើមពីថ្ងទី៤ ខែកុម្ភះឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកុម្ភះឆ្នាំ ២០២២៕