(ភ្នំពេញ)៖ ហាងបេប៊ី ឃែរ បង្កើតឡើងតាំងពីឆ្នាំ២០០៨ ដោយមានការគាំទ្រ និងទទួលស្គាល់ពីអតិថិជន ដែលជាហាងឯកទេសលក់ទំនិញរាប់ម៉ឺនមុខ សម្រាប់ទារក កុមារ មាតា និងទំនិញប្រើប្រាស់ទូរទៅប្រចាំថ្ងៃ ដែលមានកេរ្តិ៍ឈ្មោះល្បី និងឈានមុខគេ នាពេលបច្ចុប្បន្ននេះ។
ដោយឈរលើគោលការណ៍ ការគិតពីគុណភាពទំនិញ តម្លៃលក់សមរម្យ សេវាកម្មដែលផ្តល់ជូនដល់អតិថិជនល្អ ធ្វើឲ្យ បេប៊ី ឃែរ ពង្រឺកខ្លួនយ៉ាងឆាប់រហ័សដោយមាន ៨ទីតាំង ដូចជា៖ ទីតាំងផ្សារសុវណ្ណា ច្បារអំពៅ ប៉ាស្ទ័រ ទួលគោក ផ្សារកណ្តាល តាខ្មៅ អ័រគីដេ ផ្លូវ២០០៤ និងទីតាំង ឫស្សីកែវ (ផ្លូវជាតិលេខ៥) និងកំពុងបន្តពង្រីក វិសាលភាពថ្មីៗបន្ថែមទៀត នាថ្ងៃខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជនជាចំបាច់។
ជាការតបស្នង ទៅដល់ការគាំទ្រពីអតិថិជនហាង បេប៊ី ឃែរ បានធ្វើការអបអរសាទរក្នុងគម្រប់ខួប១៣ឆ្នាំ របស់ខ្លួនដោយរៀបចំ ការចាប់រង្វាន់ធំដ៏អស្ចារ្យមិនធ្លាប់មាន ពីមុនមក គឺរថយន្ត Ford Ranger Pick Up XLT ស៊េរីឆ្នាំ២០២២ព្រមទាំងមានរង្វាន់លើកទឹកចិត្តបន្ថែមជាច្រើនមុខទៀត ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួន។
កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមានវត្តមានកិត្តិយសពីពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា និង តំណាងក្រុមហ៊ុន FORD ជាសាក្សី នៃការចាប់រង្វាន់ធំ។
ជាមួយគ្នានោះដែរ ហាងបេប៊ី ឃែរ ក៏សូមអរគុណដល់ដៃគូសហការ មានដូចជា FORD, Baby Love, Fineline, D-nee, Juju & Pony, Similac និង Physiolac ផងដែរ៕