(សៀមរាប)៖ ស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance) បានសំដែងការកោតសរសើដល់អាជ្ញាធរជាតិអប្សរា អំពីការអនុវត្តវិធីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001:2015 នៅរមណីយដ្ឋានអង្គរ។
តាមការពិនិត្យ វាយតម្លៃជាទូទៅអំពីយុទ្ធសាស្រ្តអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001:2015 នៅរមណីយដ្ឋានអង្គរ ស្ថាប័ន JQA បានផ្តោតលើ ៤ ចំណុច៖
១. ត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តការងារ។
២. គោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាអំពីការការពារបរិស្ថាន ការរៀបចំឱ្យមានភាពស្រស់បំព្រង និងការការពារបេតិកភណ្ឌ។
៣. ដំណោះស្រាយលើបញ្ហាប្រឈម និងវិធីសាស្ត្រឆ្លើយតប។
៤. ការកែលម្អរលើករណីខុសឆ្គង។
ក្នុងនោះដែរ ស្ថាប័ន JQA ក៏បានសង្កេតឃើញអំពីវឌ្ឍនភាពវិជ្ជមានក្នុងការរៀបចំផ្នែកបរិស្ថាន ដែលមានលក្ខណៈសមស្របជាមួយនឹងកិច្ចការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ៕